មេដឹកនាំ​ចិន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព​

2023/03/20 07:11:24 pm        373

​រុស្ស៊ី៖ ប្រធានាធិបតី​ចិនលោក Xi Jinping ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​រុស្ស៊ីនៅ​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា​នេះ ជា​ដំណើរ​ទស្សនកិច្ច​ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព ខណៈ​ខ្លួន​ព្យាយាម​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​សង្គ្រាម​របស់លោក Vladimir Putin នៅ​អ៊ុយ​ក្រែ​ន​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់លោក Xi ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ទៅ​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ចិន​ដ៏​សំខាន់​មួយសម្រាប់​រយៈពេល​ជិត​បួន​ឆ្នាំ​មកនេះ ហើយ​ត្រូវបាន​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ បាន​ឈាន​ជើង​ចូលក្នុង​យុគសម័យ​ថ្មី​នៃ​ទំនាក់ទំនង​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​កើតឡើង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ បន្ទាប់ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​ប្រទេសជិតខាង​អឺរ៉ុប ដែល​បានធ្វើ​ឲ្យ​ទីក្រុង​មូ​ស្គូ​មាន​ភាព​ឯកោ​នៅលើ​ឆាក​អន្តរជាតិ​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់ ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​លោកខាងលិច​ផងដែរ សម្រាប់​សញ្ញា​ដែលថា​លោក Xi អាច​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាពរ​វា​ង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង Kyiv​។ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​ថា លោក Xi ក៏​អាចមាន​ផែនការ​សន្ទនា​តាម​ទូរស័ព្ទ​លើកដំបូង​ ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។​

​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​ជាន់ខ្ពស់​របស់​លោកពូ​ទីន លោក Yuri Ushakov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ថា លោក Xi និង​លោក Putin នឹងមាន​ជំនួប​ទល់មុខ​ក្រៅផ្លូវការ និង​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​ចន្ទ​នេះ មុនពេល​កិច្ច​ពិ​ភាក្សា​នៅ​ថ្ងៃ​អង្គារ​។ វិមាន​ក្រឹម​ឡាំងនិយាយថា មេដឹកនាំ​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្តីពី​ការពង្រឹង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំងពីរ និង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ដែល​ឈានចូល​ក្នុង​យុគសម័យ​ថ្មី ព្រមទាំង​សេចក្តីប្រកាស​រួមស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រុស្ស៊ី​-​ចិនរហូតដល់​ឆ្នាំ​២០៣០​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm