ភាគីពាក់ព័ន្ធ កំពុងខិតខំទាញយកកាបូនពីព្រៃឡង់ នាំទៅកាន់ទីផ្សារ

2023/03/20 07:39:58 pm        391

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) កំពុងខិតខំទាញយកអត្ថប្រយោជន៍​សារធាតុកាបូន ពីដែនជម្រកសត្វព្រៃព្រៃឡង់ នាំទៅកាន់ទីផ្សារ តាមរយៈការអនុវត្តនូវ​គម្រោង​មួយចំនួន ដើម្បីការពារព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ។

ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់​ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣​ ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា កាលពីឆ្នាំ២០១៨ ក្រសួងបរិស្ថាន អង្គការ CI និងក្រុមហ៊ុនជប៉ុន MITSUI បាន​ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ នៃគម្រោងអភិរក្សព្រៃឈើ តំបន់ព្រៃឡង់ ចំនួន ២ដំណាក់កាល គឺដំណាក់កាលទី១. ឆ្នាំ២០១៨-២០២១ និងដំណាក់កាលទី២. ឆ្នាំ២០២១-២០២៦ ។

ឯកឧត្តម បានបន្តថា គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺបង្ហាញពីការប្ដេជ្ញាចិត្តចូលរួម​ចំណែក​របស់​ក្រុមហ៊ុនអន្តរជាតិ ​និងអង្គការដៃគូនានា ក្នុងការការពារ ​និងអភិរក្សធនធានព្រៃឈើកម្ពុជា នៅក្រោមក្របខណ្ឌយន្តការឥណទានកាបូនរួមគ្នា ​ដែលជាយន្តការទ្វេរភាគីថ្មីមួយសម្រាប់កម្ពុជា និង​ជប៉ុន ក្នុងភាពជាដៃគូជំរុញការអភិវឌ្ឍបៃតង ​បញ្ចេញកាបូនតិចនៅកម្ពុជា ប៉ុន្តែសម្រាប់​ការ​ទាញ​យកកាបូន ​ក្នុងដំណាក់កាលទី១ ​គឺមិនទាន់អាចនាំចេញទៅកាន់ទីផ្សារបាននៅឡើយទេ ។

លោក អ៊ុ សូនី ប្រធានប្រចាំតំបន់ ​នៃអង្គការអភិរក្សអន្តរជាតិ ​លើកឡើងថា ក្នុងការងារ​អភិរក្សជម្រកស្វព្រៃព្រៃឡង់ ​នឹងអាចទាញយកកាបូនបាននោះ ​គឺភាគីនានាកំពុងខិតខំការពារ តាម​រយៈការដើរល្បាត ការដាក់ឧបករណ៍បច្ចេកវិទ្យាផ្ដល់​ព័ត៌មានពីបទល្មើសព្រៃឈើ រួមទាំងការ​កៀគរនូវថវិកា ​និងស្នើទៅក្រសួងបរិស្ថានបង្កើន​ចំនួនមន្ត្រីឧទ្យានុរក្ស និងអប់រំផ្សព្វផ្សាយ​ទៅប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាព្រៃឈើ សត្វព្រៃជាដើម ។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ ​គឺជាព្រៃវាលទំនាប់ត្រូពិចចុងក្រោយ និងធំជាងគេបំផុត​ក្នុងចំណោមព្រៃទំនាប់នៅតំបន់អាស៊ីអាគ្នេយ៍ ​មានផ្ទៃដីសរុបជាង​ ៤៣ម៉ឺនហិកតា គ្របដណ្ដប់​លើខេត្តចំនួន៤ មានខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ​និងខេត្តស្ទឹងត្រែង ​ដោយព្រៃនេះ មាន​សត្វព្រៃកម្រជាច្រើនប្រភេទកំពុងរស់នៅ ​និងមានដើមឈើធំៗ​ ហើយព្រៃឡង់ ថែមទាំង​ជួយការពារនូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm