លោកប្រធានាធិបតីកូឡុំប៊ី Gustavo Petro បាននិយាយថា ឧទ្ធម្ភាគច្រកយោធាកូឡុំប៊ីមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអាទិត្យ សម្លាប់ទាហាន ៤នាក់នៅទីក្រុង Quibdo នៃតំបន់ Choco។
លោក Petro បាននិយាយនៅលើបណ្ដាញសង្គមថា ពុំមានអ្នកនៅរស់រានមានជីវិតក្នុងការធ្លាក់ឧទ្ធម្ភាគច្រកនេះទេ ដោយលោកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ លោកថាឧទ្ធម្ភាគច្រកនេះ បានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់នៅពេលសោកនាកដកម្មបានកើត។
លោក Farlin Pereaអភិបាលតំបន់ Choco បាននិយាយថា ការស៊ើបអង្កេតពីមូលហេតុនាំឲ្យកើតមានឧបទ្ទវហេតុនេះនៅកំពុងធ្វើនៅឡើយ។
