ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីនេះ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិ យោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុម ហ៊ុនចំនួនបី ដែលបោះទីតាំងនៅខេត្តកណ្តាល ភ្នំពេញ និង កំពង់ស្ពឺ។
គម្រោងនៃការវិនិយោគទាំងបីរួមមាន៖ ១- ក្រុមហ៊ុន VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារ និងអាចបង្កើតការងារបាន ចំនួន៣០០កន្លែង។
ទី២ក្រុមហ៊ុន WINDMILL-FY (CAMBODIA) GARMENTS CO., LTD : គម្រោ ងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៤៨កន្លែង និងទី៣ក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិ តកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជ ធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧១៨ កន្លែង។ទំហំទឹកប្រាក់នៃការវិនិយោគរបស់ក្រុមហ៊ុនទាំងបីបូកបញ្ជូលគ្នាមានចំនួនសរុប ៧,៩លាន និង អាច ផ្តល់ឪកាសការងារសរុប ១៩០៦កន្លែង៕អត្ថបទ ៖ ដាវណ្ណ