បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga, FC Bayern Munich មិនអាចឡើងទៅឈរកំពូលតារាងវិញបានឡើយ ក្រោយរងបរាជ័យនៅទឹកដី Bayer Leverkusen ២-១ យប់មិញ។
Exequiel Palacios ស៊ុតបញ្ចូលទីបាល់ពិន័យ ១១ម៉ែត្រពីរគ្រាប់ឱ្យ Leverkusen នៅវគ្គទី២ គ្រប់គ្រាន់ល្មម និងយកបីពិន្ទុដ៏មានសារសំខាន់នេះ បើទោះបី Bayern Munich បើកការនាំមុខមុនតាំងពីនាទីទី២២ ដោយ Joshua Kimmich។ Leverkusen ដែលកំពុងដឹកនាំដោយអតីតខ្សែបម្រើ Liverpool, Xabi Alonso នៅពេលនេះឡើងមកឈរលេខ ៨ មាន ៣៧ពិន្ទុ ខណៈ Bayern Munich បន្តឈរលេខ ២ មាន ៥២ ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង ១ ពិន្ទុ។ Borussia Dortmund បានយកឈ្នះ FC Koln ៦-១ កាលពីថ្ងៃសៅរ៍បានឡើងមកឈរកំពូលតារាង Bundesliga លើកដំបូងតាំងពីឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ