បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក Paris Saint Germain បានរងបរាជ័យក្នុងផ្ទះខ្លួនឯងលើកដំបូងនៅក្នុងលីគរាប់តាំងពីខែមេសា ឆ្នាំ២០២១ ក្រោមស្នាដៃ Rennes ចុងសប្តាហ៍កន្លងទៅ។ ក្រុមភ្ញៀវ Rennes រកបានមួយគ្រាប់នៅវគ្គទី ១ ដោយ Karl Toko Ekambi ខណៈមួយគ្រាប់ទៀតនៅវគ្គទី ២ ដោយ Arnaud Kalimuendo។
ពីរគ្រាប់នេះធ្វើឱ្យ Paris Saint Germain ស្គាល់បរាជ័យក្នុងទឹកដី Parc de Prince លើកដំបូងនៅក្នុងក្របខណ្ឌលីគកំពូលបារាំងក្នុងរយៈពេលជិត ២ឆ្នាំរឺ ៣៥ ប្រកួតមិនដែលចាញ់។ ក្រុមរបស់លោក Christophe Galtier នៅពេលនេះមាន ៧ ពិន្ទុដាច់ពីក្រុមលេខ ២ Marseille ខណៈ Rennes ឈរលេខ ៥ តាមពីក្រោយក្រុមលេខ ៤ Monaco ៤ ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ