អ៊ុយ​ក្រែ​ន​តវ៉ា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូ​ទីន ទៅកាន់​ទីក្រុង Mariupol

2023/03/20 09:37:46 pm        649

​អ៊ុយក្រែន៖ ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Mariupol ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​នដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​ក្រុង​មូ​ស្គូ ធ្វើ​ឲ្យ​មានការ​តវ៉ា​ពី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។ ការិយាល័យ​ប្រធានាធិបតី​រុស្ស៊ីកាលពី​ថ្ងៃអាទិត្យ បានប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូ​ទីន ទៅកាន់​ទីក្រុង Mariupol ក្នុង​តំបន់ Donetsk ដែល​លោក​បានដាក់​បញ្ចូល​ជា​ឧស​ប​សម្ព័ន្ធ​ជា​ឯកតោភាគី​កាលពី​ខែ​កញ្ញា​។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង ទៅកាន់​តំបន់​របស់​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​រាយការណ៍​ចាប់តាំងពី​ទីក្រុង​មូ​ស្គូ ចាប់ផ្តើម​ការ​វាយ​លុក​របស់ខ្លួន​កាលពី​ជាង​ ១​ឆ្នាំមុន​កន្លងទៅនេះ​។ វីដេអូដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតីបង្ហាញ​លោក ពូ​ទីន បាន​បើករថយន្ត​ជុំវិញ​ទីក្រុង​នៅពេល​ងងឹត ខណៈ​លោក​ទទួល​សេចក្តីរាយការណ៍​ដោយ​ឧបនាយករដ្ឋមន្ត្រីលោក Marat Khusnullin ដែល​អង្គុយ​នៅ​កៅអី​អ្នកដំណើរ​ខាងមុខ​។​ ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Mykhailo Podolyak បាន​សរសេរ​លើ​បណ្តាញ​Twitter ថា ឧក្រិដ្ឋជន​តែងតែ​ត្រលប់​ទៅ​ទីតាំង​ឧក្រិដ្ឋកម្ម​។ លោក​ទំនងជា​និយាយ​សំដៅ​ទៅលើ​ការចេញ​ដីកាចាប់ខ្លួន​លោក ពូ​ទីន របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិពីបទ​សង្ស័យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

មុនពេល​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Mariupol លោក ពូ​ទីន កាលពី​ថ្ងៃ​សៅរ៍បានធ្វើ​ដំណើរទៅកាន់​តំបន់​គ្រី​ម៉េ​ ដែល​រុស្ស៊ីបានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​ឧបទ្វីប​នេះ​ ពី​ប្រទេស​អ៊ុយ​ក្រែ​នជា​ឯកតោភាគី​ក្នុង​ឆ្នាំ២០១៤​។​ ​ក្រសួងការពារជាតិរ​បស់​ចក្រភព​អង់គ្លេសបាន​និយាយកាលពី​ថ្ងៃអាទិត្យ​ថា អាជ្ញាធរ​នៅ​ផ្នែក​មួយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រុស្ស៊ី​ក្នុង​តំបន់ Zaporizhzhia បានប្រកាស​ជា​ឯកតោភាគី ជា​វិធានការ​បណ្តោះអាសន្នត្រូវយក​ទីក្រុង Melitopol ដែល​ខ្លួន​ដណ្តើម​គ្រប់គ្រង​បានធ្វើជា​រដ្ឋធានី​របស់​នៃ​តំបន់​នេះ​។​ ​ចំណាត់ការ​នេះ​ធ្វើឡើង ខណៈ​កងកម្លាំង​អ៊ុយ​ក្រែ​ននៅតែ​រក្សា​ការគ្រប់គ្រង​ទីក្រុង Zaporizhzhia ​នៃ​តំបន់​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm