មេដឹកនាំ​ទួរគី​និយាយថា កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​បាន​បន្ត​

2023/03/20 10:31:19 pm        606

​ទួរគី៖ កិច្ចព្រមព្រៀង​អនុញ្ញាតឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​ដែល​ត្រូវផុត​កំណត់​កាលពី​ថ្ងៃ​សៅរ៍​ត្រូវបាន​បន្ថែម​ពេល​។ វា​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចចរចា​ជាច្រើន​ថ្ងៃ ដែល​ត្រូវបាន​សម្របសម្រួលដោយ​ប្រទេស​ទួរគី​ដើម្បី​បន្ថែម​ពេលវេលា​ដល់​កិច្ចព្រមព្រៀង​នេះ​។​

​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan បានប្រកាស​បន្ត​ជាថ្មី​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​លោក​ពុំបាន​បង្ហាញ​ពី​រយៈពេល​នៃ​ការបន្ថែម​ពេល​សម្រាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះទេ​។ ទីក្រុង​មូ​ស្គូ​បាន​និយាយ​ថា ខ្លួន​នឹងមិន​ជំទាស់​ទៅនឹង​កិច្ចព្រមព្រៀង​ដែល​នឹងត្រូវ​បន្ត​រយៈពេល​ ៦០​ថ្ងៃ​នោះទេ ខណៈ​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយថា ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​រយៈពេល ១២០ថ្ងៃ​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ផ្តួចផ្តើមឡើង​ដោយ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នក្រោម​ការសម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី​ក្នុង​ខែកក្កដា ហើយ​បាន​បន្តរយៈពេល ១២០ថ្ងៃ​បន្ថែមទៀត​នៅក្នុង​ខែវិច្ឆិកា​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បង្កើតឡើង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ស្បៀងអាហារ​សកល ដែល​ត្រូវបាន​បញ្ឆេះ​ដោយ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​នកាលពី​ខែកុម្ភៈឆ្នាំមុន និង​ការបិទច្រក​សមុទ្រ​ខ្មៅ​។​ អង្គការសហប្រជាជាតិបាន​និយាយថា កិច្ចព្រមព្រៀង​នេះបានអនុញ្ញាត​ឱ្យមាន​កា​រ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ និង​ស្បៀងអាហារ​ចំនួន ២៥លាន​តោន ក្នុងអំឡុងពេល​កិច្ច​ព្រ​ប​ព្រៀង​ពីរលើក​ដំបូង​របស់ខ្លួន ដោយបាន​ជួយ​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​ធ្លាក់ចុះ និង​ធ្វើឱ្យ​ទីផ្សារ​មាន​ស្ថិរភាព​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm