នាយក ISU-APMBC បានថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីន ក្នុងខែតុលា ឆ្នាំ២០២៣

2023/03/20 11:40:56 pm        449

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា_ISU-APMBC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ “សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ” ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ នេះ និងមានប្រទេសប្រមាណជា ៤០ ចូលរួម។

ការថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីវឌ្ឍនភាពនៃការងារបោសសម្អាតមីននៅកម្ពុជា ក្នុងក្របខណ្ឌ​អនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានេះ លោក Juan Carlos Ruan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ច​ខិតខំប្រឹងប្រែង និងការយកចិត្តទុកក្នុងការដោះស្រាយបញ្ហាមីន ហើយលោកនាយកសង្ឃឹមថា កម្ពុជា នឹងទទួលបាន​ជោគជ័យតាមផែនការគ្រោងទុក ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ISU-APMBC ដែលតែងតែផ្តល់ការគាំទ្រដល់​កម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជា​ជារដ្ឋភាគី។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី សកម្មភាពមីននៅកម្ពុជា បានឈានដល់របត់ថ្មីមួយទៀត ដែលមានការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋខ្មែរ​គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការតាំងចិត្តខ្ពស់រួមគ្នាក្នុងការបញ្ចប់​ការងារបោស​សម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

ឯកឧត្តម បានបន្តទៀតថា បន្ទាប់ពីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកលស្តីពីជំនួយ​ដល់​ជនរង​គ្រោះ​​ដោយសារមីន ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជា បានដាក់ជាបេក្ខភាពក្នុងការធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ច​ប្រជុំត្រួត​ពិនិត្យ​ឡើង​វិញ​លើកទី៥ អនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ ផងដែរ ដែលក្នុង​នោះស្នើសុំឲ្យមានការជួយគាំទ្រពី ISU-APMBC ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm