ផ្ទះថ្មីមួយខ្នងរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយក្រខ្សត់នៅបាត់ដំបង

2021/04/29 10:16:38 pm        561


បាត់ដំបង ៖ គ្រួសារស្រ្តីមេម៉ាយ ចិញ្ចឹមកូន៣នាក់ គ្មានផ្ទះសំបែងរស់នៅអាស្រ័យជាមួយឪពុកម្តាយក្មេកវ័យចាស់ ជរា ព្រមទាំងមានជីវភាព​ខ្វះខាត​ផង រស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ ដំបង ទទួលបានផ្ទះថ្មថ្មី ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តបាត់ដំបង។

ការផ្តល់នូវអំណោយផ្ទះថ្មីដល់ស្ត្រីក្រីក្រវ័យ៤៥ឆ្នាំរូបនេះ គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួល បាននូវព័ត៌មានអំពីការ​លំបាកខ្វះខាត​ក្នុងជីវភាព​ជាស្ត្រីមេម៉ាយគ្មានមុខរបរជាទីពឹង និងរស់នៅអា ស្រ័យ លើឪពុកម្តាយក្មេកដែលចាស់ជរា ព្រមទាំងមានស្ថានភាព​ជីវភាពក្រីក្រ​លំបាកខ្លាំង​ដែរនោះ។

ក្រុមការងារដឹកនាំដោយឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្តម ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត។ ក្នុងឱកាសនៃពិធីប្រគល់-ទទួលផ្ទះនាព្រឹកថ្ងៃទី ២៩ មេសា ឆ្នាំ២០២១ ក្រុមការងារក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីអាណិត​ស្រឡាញ់ ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោកស្រី ព្រួញ វ៉ិត ដែលចិញ្ចឹមកូន៣នាក់ មុខរបរជាកម្មករសំណង់។

ជាមួយនឹងការអបអរសាទរជាមួយគ្រួសារនឹងការទទួលបាននូវជម្រកស្នាក់នៅដ៏សមរម្យនេះ ក្រុមការ ងារកាកបាទក្រហម ក៏បានណែនាំឲ្យគិតគូរ​ពីសុខភាព និងជីវភាព រស់នៅប្រចាំថ្ងៃ និង សូមបន្តថែទាំ កូនៗនិងជំរុញអោយបានខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងប្រកបមុខរបរកស៊ី ដើម្បីជីវភាពរស់នៅ បន្តទៀត ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់​ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថាផ្ទះថ្មីនេះមានទំហំ(៥ម៉ែត្រx៧ម៉ែត្រ)តសំយាបក្រោយទំហំ(១.៨០ម៉ែត្រx៧ម៉ែត្រ) ធ្វើអំពី ដែក សរសរបេតុង ប្រក់ស័ង្កសី និងជញ្ជាំង​ស្មាតបត សាងសង់ដោយក្រុមការងារនៃសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានផ្តល់ជូនអំ ណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០ គីឡូក្រាម,.ទឹកសុទ្ធីវីឃែរ ១០ កេស ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាយឺត) .សាប៊ូ ៨ ដុំ ម៉ាស់ ២ប្រអប់,ប៉ាវអ៊ី ១ ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ត្រខ ២០កំប៉ុង សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន ២០ម៉ឺនរៀល ក្នុងនោះឯកឧត្តម អ៊ុយ រី បានឧបត្ថម្ភថវិកា បន្ថែមចំនួន ៣០ម៉ឺនរៀល​ជូនលោក​យាយ លោកតា ត្រូវជាម្តាយក្មេកលោកស្រី ព្រួញ វ៉ីត ផងដែរ ៕​ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm