ភ្នំពេញ៖អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO)ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីកាត់ខ្សែបូ និងសម្ពោធជាផ្លូវការនូវអគារការិយាល័យថ្មី ដែលមានទីតាំងស្ថិតក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ជុង ជីនគីម (Jong-Jin Kim) ឧបការី តំណាងអគ្គនាយក និងជានាយកអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក, លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការ FAO ប្រចាំកម្ពុជា និងបុគ្គលិកអង្គការ ព្រមទាំងថ្នាក់ដឹកនាំអន្តរក្រសួងជាច្រើនរូប។
សូមបញ្ជាក់ថា អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) គឺជាដៃគូយូអង្វែងរបស់ប្រទេសកម្ពុជា ចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ FAO ក្នុងឆ្នាំ១៩៥០។ អង្គការ FAO មានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ ហើយមានការិយាល័យដែលដំណើរការពេញលេញនៅក្នុងរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩៤។ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ អង្គការ FAO បានផ្តល់ជំនួយដល់ការអភិវឌ្ឍន៍ជាតិដែលជាអាទិភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈជំនួយសង្រ្គោះបន្ទាន់ និងបច្ចេកទេសក្នុងវិស័យជាច្រើន រួមមានផលិតភាព និងពិពិធកម្មកសិកម្ម ប្រព័ន្ធភាពសាស្រ្ត ផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផល និងព្រៃឈើ សន្តិសុខស្បៀង សុត្ថិភាពអាហារ និងការអភិវឌ្ឍន៍កសិឧស្សាហកម្មខ្នាតតូច៕ អត្ថបទ ៖ បូរ៉ាវី








