ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បានចេញ​ព្រះរាជក្រឹត្យ ​ស្តីពី​ការរំលាយ​សភា​

2023/03/21 01:11:50 am        832

​អន្ដរជាតិ៖ ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរំលាយ​សភា នេះ​បើ​យោងតាម​សេចក្តីប្រកាស​មួយ ដែល​ចុះផ្សាយ​ក្នុង Royal Gazette នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា ជាការ​បើកផ្លូវ​សម្រាប់​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែឧសភា​។

​ព្រះរាជ្យក្រឹត្យ​ដែល​បានចេញ​កាលពី​ថ្ងៃទី១៧ ខែមីនា​កន្លងទៅ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃ​ចន្ទ​នេះ។​ ច្បាប់រដ្ឋធម្មនុញ​ថៃចែងថា ការបោះឆ្នោត​នឹងត្រូវ​រៀបចំ​នៅ​ចន្លោះ ៤៥​ថ្ងៃ និង​៦០​ថ្ងៃ ក្រោយ​រំលាយ​សភា ដែល​នេះ​មានន័យថា ការបោះឆ្នោត​នឹង​រៀបចំឡើង​ នៅ​ចន្លោះ​ថ្ងៃទី​៤ និង​ថ្ងៃទី​១៩ ខែឧសភា​ខាងមុខនេះ។

​ទោះបីជា​យ៉ាងណាក៏ដោយ កាលបរិច្ឆេទ​ពិតប្រាកដ​នឹងត្រូវ​ប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​និង​ចុះផ្សាយ​នៅលើ​ទំព័រ​កាសែត Royal Gazette។

​កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ស្នើសុំ​ព្រះរាជក្រឹត្យ ដើម្បី​រំលាយ​សភា​មុន​បញ្ចប់​អាណត្តិ​រយៈពេល ៤​ឆ្នាំ​ របស់លោក​នៅ​ថ្ងៃទី​២៣ ខែឧសភា​ខាងមុខ។

​គួរ​ឲ្យ​ដឹងថា ថៃ​បានរៀបចំ​ការបោះឆ្នោត​លើក​មុន​របស់ខ្លួន​ នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​អន្តរ​កាលពី​របប​យោធា​រយៈពេល​ជិត ៥​ឆ្នាំ ឆ្ពោះទៅកាន់​រដ្ឋាភិបាល​បោះ​ឆ្នោត​ដោយ​លទ្ធិប្រជាធិបតេយ្យ។

​នៅពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍ Prayut មេដឹកនាំ​របប​សឹក ដែលជា​បេក្ខជន​មកពី​គណបក្ស Palang Pracharat បានឈ្នះ​ឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​។ លោកបានធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០១៤ ដើម្បី​រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ឈ្នះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យរ​បស់​លោកស្រី Yingluck Shinawatra៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm