អន្ដរជាតិ៖ បន្ទាប់ពីបានពិភាក្សាជាមួយនាយករដ្ឋមន្ដ្រី លោក ណារិនដ្រាម៉ូឌី ក្នុងក្រុងញូដេលីរួចមក នាយករដ្ឋមន្ដ្រីជប៉ុន លោក ហ្វូមីអូ ឃីស៊ីដា បាននិយាយនៅថ្ងៃច័ន្ទនេះថា ជប៉ុន និងឥណ្ឌា បានបញ្ជាក់ពីការបន្ដកិច្ចសហប្រតិបត្តិការលើផ្នែកថាមពល និងបន្ថយកាបូន។
នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកឃីសស៊ីដា បាននិយាយថា" យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តកិច្ចសហប្រតិបត្ដការក្នុងវិស័យមួយចំនួនដូចជា ថាមពល និងការលុបបំបាត់ការបញ្ចេញផ្សែង។
ទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន កិច្ចព្រមព្រៀងកម្ចីឥណទានមានទឹកប្រាក់ចំនួន ៣០០ពាន់លានយ៉េន ស្មើនឹង ២២,៨៩,០៦០ដុល្លាអាមេរិក កាលពីពេលមុននោះ ជប៉ុននឹងបន្ដជំរុញឲ្យវាក្លាយទៅជាគម្រោងមួយល្អបំផុតសំរាប់ជប៉ុន និងឥណ្ឌា។
ជាងនេះទៅទៀត ជប៉ុននឹងបន្ដសហការពង្រឹងការតភ្ជាប់នៅក្នុងប្រទេសឥណ្ឌា ដោយរួមទាំងតំបន់ភាគឦសាន នៃប្រទេសនេះផងដែរ។
ប្រទេសជប៉ុនជាប្រទេសក្សត់ខ្សោយថាមពល មានបំណងទៅរកសេដ្ឋកិច្ចពឹងផ្នែកលើអ៊ីដ្រូហ្សែនឈានមុខរបស់ពិភពលោក ដើម្បីកាត់បន្ថយការពឹងពាក់លើឥន្ធនៈហ្វូស៊ីលដែលបង្វក់តាមបែបប្រពៃណីដូចជាធ្យូងថ្មនិងប្រេង។ក្នុងនាមជាប្រធាននៃក្រុមប្រទេសG7ឆ្នាំនេះ ជប៉ុននឹងរៀបចំការប្រជុំថ្នាក់រដ្ឋមន្ដ្រី ស្ដីពីបម្រែបម្រួលអាកាសធាតុ ថាមពល និបរិស្ថាន ក្នុងក្រុង សាប៉ូរ៉ូ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦មេសា នៅមុនជំនួបកំពូលG7 នៅថ្ងៃ១៩ ដល់២១ឧសភា ក្នុងក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីជំរុញនូវអ្វីដែលខ្លួនហៅថាអន្តរកាលថាមពលដ៏ពិតប្រាកដ។លោកក៏បានសង្កត់ធ្ងន់ផងដែរលើការពង្រីកចំណងចំណងមិត្តភាពរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ និងជំរុញការផ្លាស់ប្តូរទស្សនៈតាមរយៈវិស័យទេសចរណ៍។
ស្របពេលជាមួយគ្នានោះដែរ លោកម៉ូឌី បាននិយាយថា ការពង្រឹងភាពជាដៃគូរយុទ្ធសាស្ដ្រនិងសកល គឺមានសារៈសំខាន់សំរាប់ប្រទេសទាំងពីរ ប៉ុន្ដែ វាថែមទាំងជួយជំរុញសន្ដិភាព វិបុលភាព និងស្ថេរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕ អត្ថបទ៖ មករា