អង្គការ FAO សន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីឆ្លើយតបតម្រូវការសន្តិសុខស្បៀងនៅកម្ពុជា

2023/03/20 11:27:51 pm        462

ភ្នំពេញ៖ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) បានអះអាងថា នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការគាំទ្រ និងអភិវឌ្ឍន៍វិស័យកសិកម្ម ពិសេសការផ្លាស់ប្តូរទៅលើប្រព័ន្ធស្បៀងនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

នៅក្រោយចប់ពិធីកាត់ខ្សែបូ និងសម្ពោធជាផ្លូវការនូវអគារការិយាល័យរបស់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា ដែលមានទីតាំងស្ថិតក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី២០ ខែមីនាកន្លងទៅនេះលោក ជុង ជីនគីម (Jong-Jin Kim) ឧបការី តំណាងអគ្គនាយក និងជានាយកអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា អង្គការ FAO គឺជាដៃគូយូអង្វែងរបស់ប្រទេសកម្ពុជា។ លោកបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ អង្គការ FAO រំពឹងថា នឹងអនុវត្តគម្រោងដែលមានថវិកាសរុបជិត ៦០លានដុល្លារអាមេរិក ដែលកើនឡើង ១២០ភាគរយនៅក្នុងផលប័ត្ររបស់អង្គការ FAO ប្រចាំកម្ពុជាបើធៀបនឹងឆ្នាំមុន។ ការអនុម័តថ្មីៗនេះ ដោយមូលនិធិអាកាសធាតុបៃតង (GCF) លើគម្រោង PEARL ដែលមានមូលនិធិ ៤៣លានដុល្លារ ដែលផ្ដោតលើការបង្កើនសមត្ថភាពបន្សំររបស់ប្រជាជនក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ គឺជាគម្រោងដ៏ធំបំផុតរបស់អង្គការក្នុងអំឡុងពេលនេះ។

នៅក្នុងពិធីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្នុងនាមក្រសួងកសិកម្ម លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនការប្រកួតប្រជែងនៃផលិតផលកសិកម្ម ដោយធ្វើឲ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៃផលិតផល។ ឯកឧត្តមបានបន្ថែមថា ក្រសួងនឹងពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ដី ព្រៃឈើ និងធនធានជលផលប្រកបដោយនិរន្តរភាពដើម្បីជំរុញដល់ការនាំចេញផងដែរ។

សូមបញ្ជាក់ថា អង្គការ FAO មានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ ហើយមានការិយាល័យដែលដំណើរការពេញលេញនៅក្នុងរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩៤។ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ អង្គការ FAO បានផ្តល់ជំនួយដល់ការអភិវឌ្ឍន៍ជាតិដែលជាអាទិភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈជំនួយសង្រ្គោះបន្ទាន់ និងបច្ចេកទេសក្នុងវិស័យជាច្រើន រួមមានផលិតភាព និងពិពិធកម្មកសិកម្ម ប្រព័ន្ធភាពសាស្រ្ត ផលិតកម្មសត្វនិងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផល និងព្រៃឈើ សន្តិសុខស្បៀង សុត្ថិភាពចំណីអាហារ និងការអភិវឌ្ឍន៍កសិឧស្សាហកម្មខ្នាតតូច៕

អត្ថបទដែលទាក់ទង

ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
2026/06/17 04:24:18 pm        1
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
2026/06/17 04:24:10 pm        1
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក
2026/06/17 04:23:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ

2026/06/17 04:31:37 pm
​ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
2026/06/17 04:31:02 pm
​អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
2026/06/17 04:26:37 pm
​ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
2026/06/17 04:24:18 pm
​ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
2026/06/17 04:24:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am