លោក ពូទីន៖ រុស្ស៊ីនឹងផ្ដល់គ្រាប់ធញ្ញជាតិទៅអាហ្វ្រិកដោយមិនគិតថ្លៃ បើកិច្ចព្រមព្រៀងសមុទ្រខ្មៅត្រូវបានបន្ថែមរយៈពេល

2023/03/21 04:08:37 pm        584

រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ចេញ​លក្ខខណ្ឌ​ សំរាប់​ការ​យល់​ព្រម​ឲ្យ​សុពលភាព​បន្ដ​កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ ហើយ​លោក​ប្រធានាធិបតី ​វ្ល៉ា​ឌី​មៀ ពូ​ទីន ​បាន​និយាយ​ថា ក្រុង​ម៉ូស្គូ​អាច​បញ្ជូន​គ្រាប់​ធញ្ញជាតិ​ទៅ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ដោយ​មិន​គិត​ថ្លៃ ប្រសិនបើ​លក្ខខណ្ឌ​ខាងលើ​មិន​មាន​ឧបសគ្គ​។​

​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​នាំចេញ​គ្រាប់​ធញ្ញជាតិ ​ដោយ​សុវត្ថិភាព​ពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​ត្រូវ​បាន​ចាប់ផ្ដើម​ជាថ្មី​កាលពី​ថ្ង​សៅរ៍​សំរាប់​រយៈពេល ​៦០​ថ្ងៃ ដែល​ត្រឹមតែ​ពាក់កណ្តាល​នៃ​រយៈពេល​ទាមទារ​ឲ្យ​បន្ថែម បន្ទាប់ពី​ក្រុង​ម៉ូស្គូ​បាន​និយាយថា ការ​បន្ដ​កិច្ច​ព្រមព្រៀង​ណាមួយ​ហួស​ពីថ្ងៃ​ទី​១៨ ខែ​ឧសភា នឹង​អាស្រ័យ​ទៅ​លើ​ការ​ដក​ទណ្ឌកម្ម​ចេញ​ខ្លះ​របស់​បស្ចិម​ប្រទេស​។​

​ក្រសួង​ការបរទេស​រុស្ស៊ី​ក្នុង​ការ​បង្ហោះ​សេចក្ដីថ្លែងការណ៍​ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​​បាន​សម្រេច​ថា ក្រុង​ម៉ូស្គូ​បាន​សំរេច​ដាក់​កម្រិត​ទៅលើ​ការ​បន្ដ​កិច្ចព្រមព្រៀង​ ៦០​ថ្ងៃ​ជុំវិញ​បញ្ហា​ដែល​ខ្លួន​ហៅថា កង្វះ​ភាព​រីក​ចំរើន​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រក្រតីភាព​ឡើងវិញ នៃ​ការនាំចេញ​កសិផល​ក្នុង​ស្រុក​។​ ដោយឡែក​អ៊ុយ​ក្រែ​ន​រួម​ជាមួយ​ទួរគី និង​អង្គការសហប្រជាជាតិ​ចង់​ឲ្យ​បន្ដ​កិច្ចព្រមព្រៀង​នេះ​រយៈពេល​ ១២០​ថ្ងៃ​៕

អត្ថបទ៖ ម៉ៅ មករា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        94
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm