ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអង់គ្លេស Mark King ត្រូវបានដាក់ពិន័យដោយស្ថាប័នស្នូកឃ័រពិភពលោក ស្របពេលកំពុងត្រូវបានស៊ើបអង្កេតសង្ស័យពាក់ព័ន្ធនឹងរឿងភ្នាល់។ ស្ថាប័នស្នូកឃ័រពិភពលោក (WPBSA) កំពុងតាមដានរបាយការណ៍ជុំវិញការប្រកួតរបស់ Mark King ដែលរងបរាជ័យក្រោមស្នាដៃ Joe Perry ៤-០ហ្វ្រេមអំឡុងការប្រកួតកម្មវិធី Welsh Open កាលពីខែកុម្ភៈ។
កីឡាករវ័យ ៤៨ឆ្នាំបច្ចុប្បន្នឈរចំណាត់ថ្នាក់លេខ ៥៧ ពិភពលោករូបនេះក៏មានសិទ្ធប្តឹងតវ៉ាផងដែរជុំវិញការចោទប្រកាន់នេះ។ រំលឹកថា Mark King បានចាប់ផ្តើមលេងស្នូកឃ័រអាជីពនៅឆ្នាំ១៩៩១ និងធ្លាប់មានចំណាត់ថ្នាក់ពិភពលោកល្អបំផុតលេខ ១១ នៅឆ្នាំ២០០៣ និងធ្លាប់ឈ្នះជើងឯកម្តងគត់នៅកម្មវិធី Northern Ireland Open នៅឆ្នាំ២០១៦។ សូមបញ្ជាក់ផងដែរថា Mark King បានក្លាយជាកីឡាករស្នូកឃ័រអាជីពម្នាក់ទៀតដែលគេផ្អាកពីការប្រកួតអាជីព រង់ចាំការស៊ើបអង្កេតពាក់ព័ន្ធរឿងភ្នាល់នេះ បន្ទាប់ពីកីឡាករចិនជាច្រើនរូបសុទ្ធតែមានបញ្ហាបែបនេះ៕
អត្ថបទ៖នាង សុភាវុធ