លោក ​Xi និង​លោក ​Putin​ ជួបគ្នា​នៅ​ក្រុង​មូ​ស្គូ​ ខណៈ​រុស្ស៊ី​ស្វាគមន៍​ផែនការ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​របស់​ចិន​

2023/03/21 06:34:19 pm        365

​រុស្ស៊ី៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​មិត្ត​ជាទី​ស្រឡាញ់​លោក Vladimir Putin នៅ​ទីក្រុង​មូ​ស្គូកាលពី​ថ្ងៃ​ចន្ទ ទី​២០ ​ខែមីនា ដោយ​ជំរុញ​ចំណងមិត្តភាព​សេដ្ឋកិច្ច​ជាមួយ​សម្ព័ន្ធមិត្ត​ ដែល​លោក​មើលឃើញថា​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​ក្នុងការ​ទប់​នឹង​ប្រទេស​លោកខាងលិច​ផង ជំរុញ​តួនាទី​របស់​ទីក្រុង​ប៉េកាំង​ជា​អ្នក​កសាង​សន្តិភាព​ដ៏​មាន​សក្តានុពល​នៅ​អ៊ុយ​ក្រែ​ន​ផង​។​

​លោក Putin និយាយថា លោក​ស្វាគមន៍​ផែនការ​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​ដោះស្រាយ «​វិបត្តិ​ធ្ងន់ធ្ងរ​» នៅ​អ៊ុយ​ក្រែ​ន នៅពេល​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​លោក Xi នៅ​វិមាន​ក្រឹម​ឡាំង​។ លោក Putin បាន​ប្រា​ប់លោក Xi ដែល​បានមក​ដល់ទី​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ ក្នុងការ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ ៣​ថ្ងៃ​ថា ដែល​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ពិភាក្សា​អំពី​សំណើ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​របស់​ប្រទេស​ចិន​។ លោក Putin បាន​ប្រា​ប់លោក Xi ថា យើង​តែងតែ​បើកចំហ​សម្រាប់​ការចរចា​។ យើង​ពិតជា​នឹង​ពិភាក្សា​អំពី​បញ្ហា​ទាំងអស់នេះ រួមទាំង​គំនិត​ផ្តួចផ្តើម​របស់លោក ដែល​យើង​អនុវត្ត​ដោយ​ការគោរព​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ដោយ​និយាយថា ពេលវេលា​បង្ហាញថា​ ទីក្រុង​ប៉េកាំង​កំពុង​ផ្តល់ឱ្យ​ទីក្រុង​មូ​ស្គូ​នូវ «​ការគាំទ្រ​ផ្នែក​ការទូត​» ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​បន្ថែមទៀត​។

លោក Xi ជា​មេដឹកនាំ​ដំបូង​គេ​ដែល​បាន​ជួប​ប្រធានាធិបតី​រុស្ស៊ី ចាប់តាំងពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​លោក​កាលពី​ថ្ងៃ​សុក្រ​ ជុំវិញ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេស​រុស្ស៊ី​ ក្នុងអំឡុង​ពេលដែល​ខ្លួន​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ពេញ​មួយឆ្នាំ​។ ទីក្រុង​មូ​ស្គូនិយាយថា បទចោទប្រកាន់​នេះ​គឺជា​ផ្នែក​មួយ​នៃ «​ការបង្ហាញ​អរិភាព​យ៉ាងច្បាស់​លាស់​» ហើយ​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​រដ្ឋអាជ្ញា និង​ចៅក្រម​របស់​តុលាការ ICC ។ រុស្ស៊ី​កំពុង​បង្ហាញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ជា​លើកដំបូង​របស់លោក​ចាប់តាំងពី​ទទួលបាន​អាណត្តិ​ទី៣ មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ខែ​នេះ ដែលជា​ភស្តុតាង​បង្ហាញថា ​ខ្លួន​មាន​មិត្ត​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ប្រឈម​ជាមួយ​ប្រទេស​លោកខាងលិច​ក្នុង​អរិភាព​។ ទីក្រុង​មូ​ស្គូបាន​បដិសេធ​ការ​និរទេស​កុមារ​ដោយ​ខុសច្បាប់​ពី​អ៊ុយ​ក្រែ​ន ​ដោយ​និយាយថា ខ្លួន​បាន​នាំយក​កុមារកំព្រា​ដើម្បី​ការពារ​ពួកគេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm