មនុស្ស​​ ៤៤​នាក់​ស្លាប់ ​និង​ជាង ​១០០​នាក់​របួស​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​ក្នុង​​ពិធី​សាសនា​នៅ​អ៊ីស្រាអែល​

2021/04/30 11:28:59 am        268

​អ៊ីស្រាអែល​៖ មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​ នៅ​ឯ​ពិធី​សាសនា​មួយ​នៅ​ភាគ​ឦសាន​របស់​ប្រទេស​អ៊ីស្រាអែល​។​ ​អង្គភាព​សង្គ្រោះ​បន្ទាន់​ជាតិ​របស់​អ៊ីស្រា​អែល (MDA) បាន​បញ្ជាក់​ពី​ការ​ស្លាប់​ដោយ​មិន​បាន​ប្រាប់​ពី​ចំនួន​ពិត​ប្រាកដ ​ហើយ​បាន​និយាយ​ថា ​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​។​

​កាសែត Haaretz រាយការណ៍​ថា​ យ៉ាងហោចណាស់​មនុស្ស ៤៤នាក់​បាន​ស្លាប់​។ អង្គភាព​សង្គ្រោះ​បន្ទាន់​កំពុង​ជម្លៀស​អ្នក​រង​របួស​។​ ​ក្រុម​សង្គ្រោះ​ដ៏​សំខាន់​របស់​អ៊ីស្រាអែល​ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ​មនុស្ស​ជាង ១០០​នាក់​បាន​រង​របួស​ ក្នុង​នោះ​មាន​រាប់​សិប​នាក់​រង​របួស​ធ្ងន់នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​ នៅ​ឯ​ពិធី​ជួបជុំ​សាសនា​ជ្វី​ហ្វ​ដ៏​ពេញ​និយម​នៅ​ភាគ​ឦសាន​អ៊ីស្រាអែល ​ដែល​ចូលរួម​ដោយ​មនុស្ស​រាប់​ម៉ឺន​នាក់​។​ លោកនាយករដ្ឋមន្ត្រី​ បេន​ចា​មីន ​ណេ​តាន់​យ៉ា​ហ៊ូ បាន​ហៅ​ឧបទ្ទវហេតុ​នោះ​ថា​ ជា​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ ហើយ​បាន​និយាយ​ថា ​លោក​កំពុង​បួងសួង​សម្រាប់​អ្នក​ស្លាប់ ​និង​របួស​ទាំងនោះ​។​

​សេចក្ដីរាយការណ៍​បឋម​បាន​លើក​ឡើង​ថា សំណង់​មួយ​កន្លែង​បាន​បាក់​រលំ ប៉ុន្តែ​ក្រុម​មន្ត្រី​អង្គភាព​សង្គ្រោះ​បន្ទាន់​ជាតិ​របស់​អ៊ីស្រាអែល​បាន​និយាយ​ថា ដំណឹង​នោះ​គឺជា​ដើមចម​នាំ​ឲ្យ​មានការ​ប្រជ្រៀត​គ្នា ​និង​រត់​ជាន់គ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm