អ៊ុយក្រែន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បំពេញដំណើរទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើលទៅកាន់អ៊ុយក្រែននៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelensky ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយមេដឹកនាំចិនលោក Xi Jinping ជួបសមភាគីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងម៉ូស្គូ ។
លោក Kishida បានចាកចេញពីប្រទេសឥណ្ឌារួចហើយ ជាកន្លែងដែលលោកជួបលោកនាយករដ្ឋមន្រ្តី Narendra Modi ហើយបច្ចុប្បន្នលោកកំពុងស្ថិតតាមផ្លូវទៅកាន់ប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋជប៉ុន NHK ។
