វាយកូនគោល៖ កីឡាករវាយកូនគោលនូវេស៊ីឡង់ Danny Lee បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី LIV Golf Tucson ក្រោយយកឈ្នះក្នុងវគ្គ Play-Off ៤នាក់យ៉ាងតានតឹង។

LIV Golf Series ជាការប្រកួតលក្ខណៈ Tour ដែលមានការឧបត្ថម្ភធំដោយអារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹងកញ្ចប់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ កីឡាករវ័យ ៣២ឆ្នាំ Danny Lee ធ្វើបាននៅថ្ងៃចុងក្រោយ ២អាន់ឌើផា និងបញ្ចប់ការប្រកួតជុំចុងក្រោយជាមួយនឹង ៩អាន់ឌើផា ស្មើគ្នាជាមួយកីឡាករ ៣រូបផ្សេងទៀតរួមមានកីឡាករម៉ិកស៊ិក Carlos Ortis, កីឡាករអាហ្វ្រិកខាងត្បូង Brendan Steele និង Louis Oosthuizen។ នៅវគ្គ Play-Off កីឡាករ Danny Lee ធ្វើបាន Birdie នៅឡូទី៣ គ្រប់គ្រាន់ល្មមដើម្បីគ្រងជើងឯកលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៨ឆ្នាំ។ ជើងឯក LIV Golf Tucson នេះ Danny Lee ទទួលបានប្រាក់រង្វាន់ក្នុងនាមជើងឯកដល់ទៅ ៤លានដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ