លោក Zelenskyy និយាយថា ការ​ផ្គត់ផ្គង់​គ្រាប់រំសេវ​របស់​អឺរ៉ុប​ដល់​អ៊ុយ​ក្រែ​ន​បង្កើន​ទំនុក​ចិត្ត​

2023/03/21 09:59:02 pm        667

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ផ្គត់ផ្គង់​គ្រាប់រំសេវ​ពី​សហភាព​អឺរ៉ុប​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន បាន​បង្កើន​ទំនុក​ចិត្ត​របស់​លោក​ក្នុង​សង្គ្រាម​។

បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​រួមគ្នា​ទិញ​គ្រាប់កាំភ្លើង​ធំ​ ១៥៥​មី​លី​ម៉ែត្រ​ចំនួន ​១​លាន​គ្រាប់​សម្រាប់​អ៊ុយ​ក្រែ​ន ខណៈ​ភាគី​ទាំងសងខាង​បាន​បាញ់​គ្រាប់​រាប់ពាន់​គ្រាប់​ក្នុង​មួយថ្ងៃ​។ អាមេរិក​បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ចុងក្រោយ​បំផុត​របស់​ខ្លួន​ ដែល​មាន​ទឹកប្រាក់ ៣៥០​លាន​ដុល្លាររួមមាន​ទាំង​គ្រាប់រំសេវ​ជាច្រើន​សម្រាប់​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត HIMARS និង​យាន​ប្រយុទ្ធ​ថ្មើរជើង Bradley រួម​ទាំង​មី​ស៊ី​ល ​HARM អាវុធ​ប្រឆាំង​រថក្រោះ និង​ទូក​នៅ​លើ​ទន្លេ​។​ ​លោក Zelenskiy និយាយ​ថា នោះ​គឺជា​ការ​ផ្គត់ផ្គង់​គ្រាប់រំសេវ​ដោយ​សហភាព​អឺរ៉ុប ជា​វិធានការ​ជា​យុទ្ធសាស្ត្រ​ដែល​កំពុង​បង្កើន​ទំនុក​ចិត្ត​លើ​សាមគ្គីភាព​របស់​យើង និង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជ័យជំនះ​លើ​រដ្ឋ​ឈ្លានពាន​។

លោក Vladimir Putin បាន​រៀប​ចំ​ទទួល​មិត្តសម្លាញ់​លោក Xi Jinping សម្រាប់​អាហារ​ពេល​ល្ងាច​នៅ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្ហាញ​ពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល​បំផុត រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ចេញ​ដីកា​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Zelenskiy ពុំបាន​និយាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថាមាន​ភាព​ចាំបាច់​ក្នុង​ការ​ដាក់ទោស​គឺ​យុត្តិធម៌ ​និង​ស្របច្បាប់​ទាំងស្រុង​ទាក់​ទង​នឹង​ដីកា​ចាប់ខ្លួន​របស់​តុលាការ ICC សម្រាប់​លោក Putin៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm