កេនយ៉ា៖ នគរបាលកេនយ៉ាបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក លើមេដឹកនាំក្រុមប្រឆាំងកាលពីថ្ងៃចន្ទ និងបានចាប់ខ្លួនក្រុមតំណាងរាស្ត្រជាន់ខ្ពស់នៅក្នុងក្រុមសភារបស់លោក ខណៈក្រុមបាតុករបានចេញតវ៉ានៅតាមដងផ្លូវនានាប្រឆាំងនឹងលោកប្រធានាធិបតី William Ruto នឹងការហក់ឡើងខ្ពស់នៃតម្លៃទំនិញប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។

ក្បួនតវ៉ារបស់លោក Raila Odinga ដែលបានផ្តួលដោយលោក Ruto កាលពីឆ្នាំមុនក្នុងការបោះឆ្នោត ៥លើកជាប់គ្នារបស់លោកក្នុងនាមជាបេក្ខជននាំមុខ ត្រូវបានរងការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកជាថ្មីនៅក្នុងទីក្រុងណៃរ៉ូប៊ី។ អ្នកនាំពាក្យរបស់លោក Odinga គឺលោក Dennis Onyango បាននិយាយថា លោក Odinga បានអំពាវនាវឲ្យពលរដ្ឋក្រោកតវ៉ា ខណៈលោកព្យាយាមរុញឲ្យងើបបះបោរប្រឆាំងនឹងប្រធានាធិបតី។ សមាជិកសភាយ៉ាងហោចណាស់ ៤នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្មក្នុងរដ្ឋធានីណៃរ៉ូប៊ី រួមទាំងមេដឹកនាំសំឡេងភាគតិចនៃសភាជាតិ និងព្រឹទ្ធសភា។ នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីរារាំងក្បួនតវ៉ារបស់មេបក្សប្រឆាំងកុំឲ្យទៅកាន់វិមានរដ្ឋរបស់ប្រធានាធិបតី ដើម្បីដាក់ញត្តិ៕
អត្ថបទ៖ សុខមាន