រដ្ឋាភិបាលទទួលស្គាល់ថា អង្គការ ប៉េអេសអឺ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

2023/03/22 12:40:14 am        65


ភ្នំពេញ៖ ឯកឧតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុក អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាចំណែកមួយដែលបានជួយដល់យុវជនក្រីក្រឱ្យមានចំណេះ ជំនាញ និងមានការងារមួយដ៏ល្អ ដើម្បី ជួយ ដល់គ្រួសារខ្លួន ឱ្យមានជីវភាពធូរធារ ដែលនេះជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុង ការកាត់ បន្ថយភាពក្រីក្រ។

ការលេីកឡេីងខាងលេីនេះរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វេីឡេីងក្នុងជំនួបការងារជាមួយគណៈគ្រប់គ្រងថ្មីនៃអង្គការ PSE កាលពីព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោកស្រី ហ្គោកឺឡាំង ដេប៉ាលីយែរ លក្ខិណា នាយិកាអង្គការដើម្បីភាពញញឹមនៃកុមារ បាន​ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា អង្គការ PSE ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបាន បង្កើតឡើង តាំងពី​ឆ្នាំ១៩៩៦ ក្នុងបេសកម្មដើម្បីជួយដល់កុមារ យុវជន និងគ្រួសារក្រីក្របំផុត ដោយផ្តោតសំខាន់ លើការផ្តល់អាហារ ការព្យាបាល ការការពារ ការជួយសង្គ្រោះនិងថែទាំ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការឧបត្ថម្ភដល់គ្រួសារ ក្នុង ករណី បន្ទាន់។ លោកស្រីបន្តថា កុមារដែលបានជ្រើសរើសដោយអង្គការ ត្រូវតែស្ថិតក្នុងតំបន់ ទាំង៣របស់ PSE គឺរាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្អែកតាម លក្ខខណ្ឌដែលបានកំណត់​ជាពិសេសគឺ​ត្រូវតែតាំង​ទីលំនៅ​ជាប្រចាំស្ថិតនៅក្នុងតំបន់គោលដៅយ៉ាងតិច១ ឆ្នាំឡើង មានរបររើសអេតចាយនៅតំបន់គំនរសំរាម ឬតាមផ្លូវ​សាធារណៈ និងមានជីវភាពទីទ័លក្រ (ចំណូលក្រោមបន្ទាត់ភាពក្រីក្រ) ឬកុមារដែលទទួលរង​ក្នុងអំពើហឹង្សា​ក្នុង​គ្រួសារ​ កុមារទទួលរងការរំលោភបំពានសិទ្ធិ និងកម្លាំងពលកម្មនានា។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង នៅក្នុងជំនួបនេះ បានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងលឿន ការផ្គត់ផ្គង់ធនធានមនុស្សចូល​ទៅក្នុងទីផ្សារការងារ​មិនទាន់បានបំពេញតាមតម្រូវការ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជននៅឡើយទេ។ ម្យ៉ាងវិញទៀត កម្លាំងពលកម្មដែលបានចូលទៅក្នុងទីផ្សារការងារ ខ្លះក៏មិនមានជំនាញនៅឡើយ ដែលជាបញ្ហា ត្រូវរួមគ្នាដោះស្រាយ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល បានបង្កើតនូវក្របខណ្ឌគោលនយោបាយជាតិ ជាច្រើន ដើម្បីគាំទ្រ ធ្វើយ៉ាងណា ឱ្យសម្រេចបាន នៃការអប់រំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ឱ្យទទួលបានទាំងបរិមាណ គុណភាព និងប្រសិទ្ធភាពខ្ពស់។

ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំ​ដល់ក្រសួងការងារ ឱ្យធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជនក្រីក្រចំនួន ១លាន ៥សែននាក់ ដើម្បីឱ្យមានជំនាញមួយ យកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងចូលធ្វើការនៅតាមរោងចក្រ សហគ្រាសនានា។ ដូច្នេះ ឯកឧត្តម បានស្នើដល់អង្គការ PSE រង់ចាំសហការពីក្រសួង ដើម្បីទទួលយកផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជន ដែលស្របទៅនឹងបេសកម្ម ចក្ខុវិស័យរបស់អង្គការស្រាប់។

ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី អង្គការ PSE ពិតជារីករាយចូលរួមបំពេញតួនាទីឱ្យបានល្អ ក្នុងការបណ្តុះបណ្តាលទៅដល់យុវជន ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កាជូនជាតិមាតុភូមិ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm