អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ នាវាចម្បាំងសហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែសមុទ្រទីក្រុងម៉ានីល សម្រាប់ដំណើរសុឆន្ទៈរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសហ្វីលីពីន។
ក្រោយធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងតាមផ្លូវឆ្ពោះទៅកាន់ទីក្រុងម៉ានីល លោកកាពីតែន Shockey Snyder គឺជាមន្រ្តីបញ្ជាការនាវាចម្បាំង USS America និយាយថា នាវាចិនត្រូវបានប្រទះឃើញ ប៉ុន្តែរាល់អន្តរកម្មទាំងអស់ដែលពួកគេមាន មានសុវត្ថិភាព។
ការធ្វើដំណើរនេះដែរ បានកើតមានរយៈពេលប៉ុន្មានខែក្រោយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ផ្តល់ការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលដល់មូលដ្ឋានយោធា ៤កន្លែង ក្នុងចំណោមមូលដ្ឋាន ៥កន្លែងរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងការពារជាតិ EDCA ឆ្នាំ ២០១៤។
ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បានជាប់ជម្លោះដែនដីជាមួយចិន និងប្រទេស ៥ផ្សេងទៀត ពាក់ព័ន្ធនឹងកោះនៅក្នុងសមុទ្រសម្បូរប្រេងចិនខាងត្បូង៕