
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ថ្លែងប្រាប់ទូរទស្សន៍ BTV នាមុននេះថា សមត្ថកិច្ចបានឃាត់ខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលអតីតសកម្មជនក្រុមប្រឆាំង នាអំឡុងម៉ោង ៥-៦ ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបុគ្គលទាំងពីររូបនេះ បង្ហោះសារញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។



