
អន្ដរជាតិ: ស្ថាប័នរៀបចំបោះឆ្នោតជាតិ បាននិយាយមួយថ្ងៃបន្ទាប់ពីការរំលាយថា ប្រទេសថៃ នឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី១៤ ឧសភាខាងមុខតាមការគ្រោងទុក។
អគ្គលេខាធិការគណៈកម្មាការរៀបចំការបោះឆ្នោត លោក សាវេង ប៊ូនមី បាននិយាយនៅឯសន្និសីទសារព័ត៌មានថា ការបោះឆ្នោតមុនថ្ងៃកំណត់នឹងចាប់ផ្ដើមនៅថ្ងៃទី៧ ឧសភា ខណៈដែលការចុះឈ្មោះបេក្ខជនរួមទាំងអ្នកដែលត្រូវគណបក្សតែងតាំងសម្រាប់តំណែងនាយករដ្ឋមន្រ្ដី និងចាប់ផ្ដើមនៅដើមខែមេសា។
ការប្រកាសនេះ ខណៈគណបក្សនានាបានបង្កើនយុទ្ធនាការសំរាប់ការប្រកួតប្រជែងការបោះឆ្នោតជាតិ ដែលកំពុងប្រែក្លាយជាសមរភូមិប្រកួតប្រជែងដ៏ក្តៅគគុក រវាងក្រុមអភិរក្សដែលគាំទ្រខាងយោធាដឹកនាំដោយនាយករដ្ឋមន្រ្ដីក្នុងតំណែង ប្រាយុទ្ធ ចាន់អូចា ប្រកួតជាមួយនឹងគណបក្សប្រឆាំងដ៏ធំបំផុតភឿថៃដែលដឹកនាំដោយគ្រួសារមហាសេដ្ឋីស៊ីណាវ៉ាត្រា។
គណបក្សភឿថៃ ត្រូវគេរំពឹងថានឹងរៀបចំអោយមានការជួបប្រជុំគ្នាជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសថៃ ដោយបង្ហាញកូនស្រីរបស់អតីតនាយករដ្ឋមន្រ្ដីថាក់ស៊ីនស៊ីណាវ៉ាត្រា ដែលតាមការស្ទង់មតិមានសំឡេងខ្ពស់ជាងគេ ជាបេក្ខជនដ៏មានសក្ដានុពលម្នាក់សំរាប់តំណែងនាយករដ្ឋមន្រ្ដី៕ អត្ថបទ: មករា

