ក្រុមបាតុករដុតទោចក្រយានយន្ត និងធុងសំរាម ក្នុងពេលតវ៉ាប្រឆាំងកំណែទម្រង់សោធននិវត្តន៍នៅទីក្រុងប៉ារីស

2023/03/22 03:42:04 pm        343

ទោចក្រយានយន្តជាច្រើនគ្រឿង ត្រូវបានដុតជាមួយគំនរធុងសំរាម នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី២១មីនា អំឡុងការតវ៉ាយប់ទី៦ជាប់គ្នា ជុំវិញច្បាប់ធ្វើកំណែទម្រង់ដ៏ចម្រូងចម្រាស។ 

ជាការឆ្លើយតបទៅនឹងក្រុមបាតុករដែលកំពុងដុតធុងសំរាម និងទោចក្រយានយន្ត នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកពួកគេ។ 

ធុងសំរាមជាច្រើន ត្រូវបានដុតនៅក្នុងទីលានចតុរង្គ Place de la Republique នៅកណ្ដាលទីក្រុងប៉ារីស ហើយក្រុមអ្នកតវ៉ាបានដុតកាំជ្រួច។ រថយន្តពន្លត់អគ្គិភ័យ បានទៅដល់ ដើម្បីពន្លត់អណ្ដាតភ្លើង ហើយនគរបាល បានប៉ះទង្គិច និងបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា។ 

នៅក្បែរទីលានចតុរង្គ Place de la Bastille ផ្លូវនានា ត្រូវបានរាយប៉ាយដោយសំរាម ដែលបានដុត ស្របពេលទោចក្រយានយន្ត និងទោចក្រយានអគ្គិសនីមួយចំនួនរងការឆាបឆេះសន្ធោសន្ធៅ។  

អ្នកមួយចំនួននៅក្នុងក្រុមអ្នកគាំទ្ររបស់លោក Macron បានព្រមានលោកទល់នឹងបន្តដំណើរការធុរកិច្ចដូចធម្មតា ខណៈការតវ៉ាដោយហិង្សា និងការធ្វើកូដកម្មជាបន្តបន្ទាប់ដែលបង្ហាញពីការប្រឈមធ្ងន់ធ្ងរបំផុត ចំពោះអំណាចរបស់ប្រធានាធិបតីនិយមកណ្ដាលរូបនេះ ចាប់តាំងពីបដិវត្តន៍អាវកាក់លឿងកាលពី៤ឆ្នាំមុន៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm