កម្ពុជា​ សម្រេច​បាន​ភាព​ជោគជ័យ ​ជា​បន្តបន្ទាប់​លើ​ការងារ​យេនឌ័រ

2021/04/27 02:59:58 am        19

ភ្នំពេញ ៖ ​ ឆ្នាំ​២០១៨​ កន្លងទៅ កម្ពុជា ឈរ​នៅ​ចំណាត់​ ថ្នាក់​ទី​៩៣​ ក្នុងចំណោម​ប្រទេស​១៤៩​ដែល​មាន​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ​គឺ​មាន​ភាព​ល្អប្រសើរ​ជា​លំដាប់​។


កម្ពុ​ជា​មាន​ភាព​ល្អប្រសើរ ​នៃ​សមភាព​យេនឌ័រ ​ដោយ​ឆ្នាំ​២០១៨ កន្លងទៅ​កម្ពុជា​ឈរ​នៅ ​មាន​ចំណាត់ ថ្នាក់​ទី​៩៣​ ក្នុងចំណោម​ប្រទេស​១៤៩ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​ មាន​ចំណាត់​ ថ្នាក់​ទី​៩៩​ក្នុងចំណោម​ប្រទេស ​១៤៤ និង​កាល ពី​ឆ្នាំ ២០១៦ ​មាន​ចំណាត់ថ្នាក់​ទី​១១២​ ក្នុង ចំណោម​ប្រទេស​១១៤​។​នេះ​បើ​យោង​តាម​របាយការណ៍​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែលជា​ អ្នក​ដាក់​ចំណាត់ថ្នាក់​សម្រាប់​ប្រទេស​នីមួយៗ ​ហើយ​ត្រូវ​បាន​លើកឡើង​ដោយ​លោកជំទាវ អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ឆ្នាំ​២០១៩ ​នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ​ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។

រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ​បាន​គូសបញ្ជាក់ថា ​កាលពី​ឆ្នាំ​២០១៨ ក្រសួង​ធ្វើឱ្យ​សម្រេច បាន​នូវ​សមិទ្ធផល​ជាច្រើន​ហើយ​រួមមាន​ ការ​អភិវឌ្ឍ​ធ​ធាន​មនុស្ស​របស់​ស្ត្រី ការបង្កើន​ការ ចូល រួម​របស់​ស្ត្រី និង​ក្មេងស្រី​នៅក្នុង​ការអប់រំ​កម្រិត​ខ្ពស់ ​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី សហគ្រិនភាព ការ​លើក​កម្ពស់​តំណាង​របស់​ស្ត្រី​ក្នុង​ថ្នាក់​ធ្វើ​សេចក្តីសម្រេច​ និង​បរិ​យា​ប័ន្ន ​ការលើក កម្ពស់​សីលធម៌​សង្គម សុខុមាលភាព និង​កិច្ច​គាំពារ​សង្គម​។ ​ ដោយឡែក ឆ្នាំ ២០១៩​នេះ ក្រសួង​ត្រូវ​ផ្តោត​លើ​ការអនុវត្ត​ការងារ​ស្របតាម​ប្រធានបទ ​ដែល​បាន កំណត់ ក្នុង ទិវា​អន្តរជាតិ នារី ៨​មីនា ២០១៩ ​ក្នុងការ​លើក​កម្ពស់​ស​ម​ភាព​យេនឌ័រ និង​ការ​គាំពារ សង្គម​ដើម្បី​អភិវឌ្ឍ ធនធានមនុស្ស​។

ទាក់ទង​ទៅនឹង​បញ្ហា​ស្ត្រី​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​បង្កើត​លិខិត​បទដ្ឋាន​គោលនយោបាយ និង​ផែន ការ សកម្មភាព​ជាតិ​ដើម្បី​ឆ្លើយតប​នឹង​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី និង​ក្មេងស្រី ​ និង​ការ លើក កម្ពស់​គុណភាព​នៃ​ការ​ផ្តល់សេវា​ជា​ពហុ​វិស័យ​នៅ​តាម​បណ្តា​ខេត្ត​នានា តាមរយៈ​ក្រុម ការងារ ​អន្តរ​ស្ថាប័ន​ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដើម្បី​ជួយ​ជន រងគ្រោះ ឱ្យ​បាន​ទាន់ពេលវេលា ​និង​មាន​ប្រសិទ្ធភាព ហើយ​កន្លងមក​ថ្មីៗ​នេះ ​ក្នុង​កិច្ចប្រជុំ ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច បង្កើត​ក្រុម​មេធាវី សម្តេច តេ​ជោ ដើម្បី​បំពេញ បន្ថែម​ការងារ​ផ្លូវច្បាប់ ក្នុង​គោលបំណង​ជួយ​ស្ត្រី និង​ក្មេង​ស្រី​ក្រីក្រ ដែល​ងាយ​រងគ្រោះ​ដោយ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ឱ្យទទួល​បាន​នូវ​យុត្តិធម៌ បាន​ទាន់ ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ បានលើកឡើង​ផងដែរ​ថា វា​ជា​រឿង​ដ៏​គួរឱ្យ​ខ្លោចផ្សា​ខ្លាំង ណាស់​ដែល​ក្មេងស្រី​ត្រូវ​បាន​ចាប់រំលោភ ​ហើយ​ខ្លះ​ត្រូវបាន​សម្លាប់​បំបិទមាត់​ថែមទៀត​ផង​ពី សំណាក់​ជីតា ឪពុកចុង ឪពុក​បង្កើត​។​ល​។ ​ដែល​ទង្វើ​ដ៏​អមនុស្សធម៌​នេះ វា​បានកើត​ ចេញ ពី​ការ ធ្លាក់​ចុះ​នៃ​សីលធម៌​របស់​មនុស្ស ​ការសេព​គ្រឿងញៀន និង​អំពើហិង្សា​ ដែល​មិន អាច អត់ឱន ឱ្យ​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ ស្ត្រី និង​ក្មេងស្រី​នៅតែ​បន្ត​ការ រំលោភ​បំ ពាន ដោយ ឥត​ស្រាកស្រាន​៕

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 11:24:03 am        1
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/10 08:18:47 pm        1
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 04:17:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am