បាល់ទាត់៖ FC Barcelona បានខកឱកាសក្នុងការឡើងកាន់កាប់ កំពូលតារាងក្របខណ្ឌអេស្ប៉ាញ La Liga ក្រោយបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Grenada ២-១ មិនគួរឲ្យជឿក្នុងទឹកដីខ្លួនឯង។

Lionel Messi ស៊ុតបើកការនាំមុខអោយ Barcelona នៅនាទីទី២៣ ដែលមើលទៅហាក់ដូចជាក្រុមរបស់លោក Ronald Koeman គ្រប់គ្រងការប្រកួតនេះបាន។ ផ្ទុយនៅវិញនៅវគ្គទី២ ថ្វីបើ Barcelona បន្តមានឱកាសល្អក៏ដោយ Grenada បែរជាវាយបកបាន ២គ្រាប់មកវិញនៅនាទីទី ៦៣ ដោយ Darwin Machis និងកីឡាករបំរុង Jorge Molina នាទីទី៧៩។
ប្រសិនបើ Barcelona ពួកគេនឹងឡើងកំពូលតារាងពី Atletico Madrid វិញនាំមុខ ១ពិន្ទុតែនៅពេលនេះក្រុមទាំងអស់លេងបាន ៣៣ប្រកួតដូចគ្នា Atletico Madrid បន្តនាំមុខក្រុមយក្សទាំងពីរ Real Madrid និង Barcelona ២ពិន្ទុដដែល។ Barcelona នឹងត្រូវជួបជាមួយ Atletico Madrid នៅថ្ងៃទី៨ ខែក្រោយនេះដែលអាចនិយាយបានថា ជាការប្រកួតកាត់ក្តីជើងឯករដូវកាលនេះក៏ថាបាន៕
អត្ថបទ៖នាង សុភាវុធ