Man Utd និង Villarreal នាំមុខ​ជើង​ទី១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League

2021/04/30 06:16:47 pm        104

​បាល់ទាត់៖ ​ក្រុម​អង់គ្លេស​ពីរ​ដែល​នៅសល់​ក្នុង​វគ្គ ៤ក្រុម​ចុងក្រោយ Europa League, Manchester United និង Arsenal មាន​ជោគ​វាសនា​ខុសគ្នា​ក្នុង​ជើង​ទី១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​Manchester United មានឱកាស​ច្រើន​ក្នុង​ការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ ក្រោយ​ជ័យជំនះ​ធំធេង​លើ​ក្រុម​ភ្ញៀវ​អ៊ីតាលី AS Roma ដល់​ទៅ ៦-២​។ Bruno Fernandes​ និង Edinson Cavani​ រកបាន​ម្នាក់​ពីរ​គ្រាប់ ​ខណៈដែល Paul Pogba​ និង Mason Green wood រកបាន​ម្នាក់​មួយគ្រា​ប់​។ ​​ចំណែកឯ Roma ពីរ​គ្រាប់​របស់​ពួកគេ​រកបាន​ដោយ Lorenzo Pellegrini និង Edin Dzeko ដែលជា​គ្រាប់​ក្រៅ ២​គ្រាប់​ដ៏​មាន​សារសំខាន់​សល់​ក្តីសង្ឃឹម​តិចតួច ​ប្រសិន​ពួកគេ​អាចធ្វើ​អភិ​និ​ហា​បាន​នៅ​ទឹកដី​អ៊ីតាលី​ជើង​ទី២​។ ​​៦-២ នេះ​ក៏​រំលឹក​ដល់​អតីតកាល​ឆ្នាំ​២០០៧ ដែរ​ដោយ​នៅពេលនោះ Manchester United បាន​យកឈ្នះ Roma ៧-១ ទឹកដី Old Trafford នេះ​ដូចគ្នា​នៅ UEFA Champions League ដោយ​នៅពេលនោះ​អ្នកចាត់ការ Ole Gunnar Solskjaer ​នៅ​ជា​កីឡាករ​។

​​ងាក​មក​មួយ​ប្រកួត​ទៀត​ក្រុម​ Arsenal មានជោគ​វាសនា​ខុសពី Manchester United ដោយបាន​រង​បរាជ័យ​នៅ​ទឹកដី Villarreal ២-១​។ ​​ក្រុម​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ​ចាប់ផ្តើម​ការប្រកួត​បាន​ល្អ ​ដោយ​រកបាន​ពីរ​គ្រាប់​នាំមុខ​ដោយ Manu Trigueros ​នាទី​ទី៥ និង Raul Albiol ​នាទី​ទី២៩​។ Arsenal កាន់តែ​លំបាក​នៅ​វគ្គ​ទី២ នៅពេល Dani Ceballos ត្រូវបាន​បណ្តេញចេញ​ក្រោយ​ទទួល​កាត​លឿង​ទី២ នៅ​នាទី​ទី៥៧ តែក្រុម​របស់លោក Mikel Arteta ​ក៏​តាម​បាន​មួយ​គ្រាប់​វិញ​ដោយ​បាល់ ១១ម៉ែត្រ​របស់ Nicolas Pepe មុនពេល​ដែល Villarreal បាត់បង់​កីឡាករ​ម្នាក់​ដែរ​គឺ Etienne Capoue ​ទទួលបាន​កាត​លឿង​ទី២​។

​មួយ​គ្រាប់​ក្រៅ​ដី​ក៏​ជា​ក្តីសង្ឃឹម​ខ្លះ​សំរាប់ Arsenal ផងដែរ​ក្នុងការ​វាយបក​យកឈ្នះ​វិញ​នៅ​ទឹក​ដី Emirate សប្តាហ៍​ក្រោយ​។​ ​​Villarreal មាន​ប្រវត្តិ​លេង​វគ្គ​ចាញ់​ធ្លា​ក់នៅ​អឺរ៉ុប ១៦លើកចុងក្រោយ​ក្នុងនោះ​មាន ១៥លើក​ដែល​ឈ្នះ​ជើង​ទី១ ហើយបន្ត​ឡើង​ជុំ​បន្ត និង​មាន​តែមួយ​លើក​ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើង​ទី១ ហើយ​ធ្លាក់​វិញ​ពោលគឺ​នៅ​ឆ្នាំ២០១៦ ដែល​ឈ្នះ Liverpool ជើង​ទី១ តែ​ចាញ់​ជើង​ទី២៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm