សម្ដេចតេជោ៖ សម័យកាលនេះ ជាសម័យកាលប្រកួតប្រជែងមិនមែន​ជាសម័យកាលផ្ដួលរំលំដៃគូទេ

2023/03/22 07:27:23 pm        662

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម័យនេះ ​គឺជាសម័យកាលប្រកួតប្រជែង ​មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ ដូច្នេះ​សម្ដេចបានជំរុញដល់សិស្ស និស្សិត​ជយលាភី​ និងមន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ បន្ត​ខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានចំណេះ ជំនាញច្បាស់លាស់ និងក្លាយជាយុវជនមានសមត្ថភាព​ និងគុណភាពសម្រាប់ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ​ក្នុងឱកាស សម្ដេច​បានអញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ​នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក៏បានបញ្ជាក់ថាសម័យកាលនេះក៏ជាសម័យកាល​នៃការប្រកួត​ប្រជែង​ទាំងផ្នែកចំណេះដឹង ​និងសេដ្ឋកិច្ចក្នុងតំបន់ ​និងពិភពលោក​ផងដែរ។ ដូច្នេះត្រូវធ្វើការប្រកួត​ប្រជែងគ្នាដោយយន្តការឈ្នះឈ្នះ ​ប៉ុន្តែកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា​ គឺ​ប្រកួតប្រជែងដើម្បី​ការ​លូតលាស់ទាំងអស់គ្នាវិញ។

សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និង​លើកកម្ពស់សមត្ថភាពរបស់ខ្លួន ​ដើម្បីកុំឱ្យក្លាយ​ទៅ​ជាពួក​ក្រុម​អភិរក្សនិយម។

សម្ដេចតេជោ បញ្ជាក់ទៅដល់សូម្បីក្រុមមន្រ្ដីធំៗក៏ត្រូវប្រឹងរៀនសូត្រ​បន្ថែម​ដែរ​មិន​អាច​នឹងមិនរៀន ហើយបែរជាទៅធ្វើជា​ឧបសគ្គ​រាំងស្ទះ​ដល់យុវជនដែលទទួល​បាន​ការ​បណ្ដុះ​បណ្ដាលនោះទេ៕អត្ថបទ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

ពលរដ្ឋជាច្រើននាំគ្នាទៅសម្រាកលម្ហែកម្សាន្តនៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
2026/11/25 04:56:38 pm        1
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរសើរពីសោភ័ណភាព និងសណ្តាប់ធ្នាប់នៅវត្តភ្នំ ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក
2026/11/25 04:52:45 pm        1
ប្រមុខការពារជាតិកម្ពុជា៖សមយុទ្ធ «នាគមាស-២០២៦» ត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ
2026/11/25 03:50:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកស្រី Von der Leyen៖ ក្រុមអឺរ៉ុបដ៏​រឹងមាំ នឹងចូលរួមជុំបន្ទាប់នៃកិច្ច​ចរចាសន្តិភាព សម្រាប់អ៊ុយក្រែន

2026/11/25 05:48:15 pm
​រដ្ឋមន្ត្រីការបរទេសបារាំង និយាយការពារសកម្មភាពវាយប្រហាររបស់អ៊ុយក្រែន នៅលីប៊ី
2026/11/25 05:45:56 pm
​របាយការណ៍៖ អាមេរិកផ្អាកផែនការមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
2026/11/25 05:18:27 pm
​ចិន និងអាមេរិក រៀបចំកិច្ចប្រជុំក្រុមការងារកសិកម្មលើកដំបូង ក្រោមក្រុមប្រឹក្សាពាណិជ្ជកម្ម
2026/11/25 05:15:29 pm
​លោក Trump បញ្ជាក់​ថា អាមេរិកមានថវិកាគ្រប់គ្រាន់ ដើម្បី​គាំទ្រ​សង្គ្រាមជាមួយអ៊ីរ៉ង់ រហូតដល់ខែមករា
2026/11/25 05:07:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/26 02:30:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/25 09:40:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/26 01:19:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/26 02:00:27 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm