សភា​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​អនុម័ត​ច្បាប់​ដាក់​ពន្ធនាគារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

2023/03/22 07:36:17 pm        42

​អ៊ូហ្គង់ដា៖ សភា​របស់​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​បាន​អនុម័ត​សេចក្តីស្នើច្បាប់ ​ដែល​នឹង​ដាក់ទោស​អ្នក​ទាំង​ឡាយ​ណា​ដែល​កំណត់​ថា​ជា​ភេទ​ទី​៣ ឬ​អ្នកមាន​សម្ព័ន្ធ​ផ្លូវ​ភេទ​ដូចគ្នា​។ បុគ្គល​ទាំង​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​វែង ប្រសិនបើ​សេចក្តីស្នើច្បាប់​ត្រូវ​បាន​ចុះហត្ថលេខា​ចូល​ជា​ច្បាប់​ដោយ​ប្រធានាធិបតី​លោក Yoweri Museveni​។

នៅ​ក្រោម​ច្បាប់​ដែល​បាន​ស្នើ​ឡើង មិត្ត​ភ័ក្តិ ក្រុម​គ្រួសារ និង​សមាជិក​របស់​សហគមន៍នឹង​មាន​កាតព្វកិច្ច​រាយ​ការណ៍​ បុគ្គល​ដែល​មាន​ទំនាក់ទំនង​ភេទ​ដូចគ្នា​មកកាន់​អាជ្ញាធរ​។ ការ​ស្រឡាញ់​ភេទ​ដូចគ្នា​គឺ​ខុសច្បាប់​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត​។ ប៉ុន្តែ​ច្បាប់​នេះ​មានបំណង​ពង្រីក​ និង​ដាក់ទោស​មនុស្សដោយ​ផ្អែកលើ​មូលដ្ឋាន​អត្តសញ្ញាណ​ផ្លូវ​ភេទ​របស់​ពួកគេ​។ សេចក្តីស្នើច្បាប់​ដែល​ត្រូវ​បាន​តាក់​តែង​ជា​លើកដំបូង​កាលពី​ដើមខែ​នេះ ត្រូវ​បាន​អនុម័ត​ដោយមាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សភា ​របស់​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​កាលពី​ថ្ងៃ​អង្គារ​។ ពេលនេះវា​នឹង​ទៅដល់​ប្រធានាធិបតី​លោក Museveni ដែល​អាច​ជ្រើសរើស​ប្រើប្រាស់​សិទ្ធ​វេតូ​របស់​លោក និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់​ជំនួយ និង​វិនិយោគិន​ប្រទេស​លោក​ខាងលិច ឬ​ត្រូវ​ចុះហត្ថលេខា​នៅ​លើ​ច្បាប់​នេះ​។ សេចក្តី​ស្នើច្បាប់​ក៏​ចែងថា បុគ្គល​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​តុបតែង ឬ​ជួញដូរ​កុមារ​ក្នុង​គោលបំណង​ចូល​រួម​ក្នុង​សកម្មភាព​ស្រឡាញ់​ភេទ​ដូចគ្នា ​ក៏​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

បុគ្គល ឬ​ស្ថាប័ន​ដែល​គាំទ្រ ឬ​ផ្តល់​មូលនិធិ​ដល់​សកម្មភាព ឬ​អង្គការ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឬ​បោះ​ពុម្ពផ្សាយ និង​ចែកចាយ​សម្ភារៈ​ និង​និពន្ធ​អត្ថបទ​ដែល​គាំទ្រ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស និង​ជាប់ពន្ធនាគារ​ផង​ដែរ​។ កាលពី​ឆ្នាំ​២០១៤ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​អ៊ូ​ហ្គ​ង់​ដា បាន​ចាត់​ទុក​ជា​មោឃៈ​នូវ​ច្បាប់​ស្រដៀង​គ្នា​នេះ ដែល​បាន​ពង្រឹង​ច្បាប់​ប្រឆាំង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ តុលាការ​បាន​ចេញ​សម្រេច​ថា ច្បាប់​នេះ​ត្រូវ​បាន​លុបចោល ព្រោះ​វា​ត្រូវ​បាន​សភា​អនុម័ត​ដោយ​សភា ដោយ​គ្មាន​ការ​គាំទ្រ​ក្នុង​កិច្ចប្រជុំ​ដែល​ត្រូវការ​ ហើយ​ច្បាប់​នេះ​ត្រូវ​បាន​ថ្កោល​ទោស​យ៉ាង​ទូលំទូលាយ​ដោយ​បណ្តា​ប្រទេស​លោកខាងលិច​។ ទំនាក់ទំនង​ស្រលាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​ហាមឃាត់​ក្នុង​ប្រទេស​អាហ្វ្រិក​ប្រហែល ៣០​ប្រទេស ដែល​មនុស្ស​ជាច្រើន​គោរព​តម្លៃ​សង្គម និង​សាសនា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        157
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm