រដ្ឋ ​West Bengal របស់​ឥណ្ឌា​នៅ​តែ​ដំណើរការ​ការ​បោះ​ឆ្នោត ខណៈ​អ្នក​ស្លាប់​ដោយសារ​ ​COVID-19 ហក់​ឡើង​ខ្ពស់​

2021/04/30 06:33:52 pm        177

​ឥណ្ឌា៖ ប្រជា​ពលរដ្ឋ​នៅ​រដ្ឋ West Bengal របស់​ប្រទេស​ឥណ្ឌា​កំពុង​បោះឆ្នោត ​នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការបោះឆ្នោត​ ទោះបីជា​មានការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ ​Covid-19​ ក៏ដោយ​។​ គេ​បាន​មើល​ឃើញ​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​ នៅ​ខាងក្រៅ​មណ្ឌល​បោះឆ្នោត​ ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល ​នៃ​វីរុស​កូ​រ៉ូ​ណា​បន្ថែម​ទៀត​ស្រប​ពេល​មាន​រលក​ទី​២​ ដ៏​ខ្លាំងក្លា​។​

​ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ​តំបន់ West Bengal អាច​ជា​ចំណុច​ឆ្លង​ខ្លាំង​បន្ទាប់​។ ករណី​ឆ្លង​ថ្មី​បាន​កើន​ឡើង​ចំនួន ១៧.០០០​នាក់​កាលពី​ថ្ងៃ​ពុធ​ ដែល​ជា​កំណត់ត្រា​ខ្ពស់​បំផុត​របស់​រដ្ឋ​នេះ​។ ជា​សរុប​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៣៧៩.២៥៧​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ជា​ចំនួន​សរុប​ខ្ពស់​បំផុត​ក្នុង​រយៈពេល​តែ ១ថ្ងៃ​នៅ​លើ​ពិភពលោក​។​ ប្រទេស​នេះ​ក៏បាន​រាយការណ៍​ផង​ដែរ​ថា ​មាន​មនុស្ស​ស្លាប់​ចំនួន ៣.៦៤៥​នាក់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ​ដែល​ជា​កំណត់ត្រា​មិន​ចង់​បាន​មួយទៀត ដែល​ជា​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ក្នុង​រយៈពេល​តែ ១ថ្ងៃ ​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​សកល​នេះ​ចាប់ផ្ដើម​ផ្ទុះ​។

​រដ្ឋ West Bengal បាន​ឃើញ​ការបោះឆ្នោត​ចំនួន ៧​ដំណាក់កាល​រួចហើយ​។ រដ្ឋ​នេះ​គឺជា​រដ្ឋ​មួយ​ក្នុង​ចំណោម​មួយ​ចំនួន ​ជាទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ណារិន​ ដ្រា​ម៉ូ​ឌី​ មិន​មាន​អាសនៈ​សភា​ភាគច្រើន​។ ​មានការ​រិះគន់​ជាច្រើន​ថា ​លោក​បាន​បន្ត​ឲ្យ​មាន​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​នៅ​ទីនោះ ខណៈ​ដែល​វីរុស​ចាប់ផ្ដើម​គ្របដណ្ដប់​ពេញ​ប្រទេស​ក៏ដោយ​។​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​សារព័ត៌មាន​ BBC នៅ​តំបន់​នោះ​និយាយ​ថា​ ការ​ប្រមូល​ផ្តុំ​គ្នា​ធំ​បំផុត​មួយ​ចំនួន ​រួម​ទាំង​ការចូលរួម​ដោយ​លោក Modi បាន​មើល​ឃើញ​មនុស្ស​ជា​ច្រើន​មិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សង្គម​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm