សង្គ្រាម​រវាង​ក្រុម​ជន​អន្ធពាល​បង្ក​ឲ្យ​កើតមាន​វិបត្តិ​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ហៃ​ទី

2023/03/22 08:24:49 pm        361

​ហៃ​ទី៖ ប្រជាពលរដ្ឋ ១.៣០០​នាក់​ដែល​រត់​ភៀសខ្លួន​ចេញពី​អសន្តិសុខ បាន​ស្វែ​ករក​ទីជម្រក​ដោយ​ខ្លួនឯង​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​សង្កាត់ Delmas 19​ ស្ថិតនៅ​ទីក្រុង Delmas ប្រទេស​ហៃ​ទី ដោយ​សារ​តែ​អំពើ​ហិង្សា​បណ្តាល​មក​ពី​សង្គ្រាម​រវាង​ក្រុម​ជន​អន្ធពាល​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បង្ហាញ​រូបភាព​កុមារ និង​ស្ត្រី​ភាគច្រើន​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​នៅ​ក្នុង​ជំរំ ជា​កន្លែង​ដែល​ពួកគេ​សម្រាក​នៅ​ក្រោម​សំពត់​តង់​ដោយ​ពុំបាន​ដឹងថា ​តើ​ពេល​ណា​ទើប​ពួកគេ​អាច​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​របស់​ពួកគេ​វិញ។ លោក Baptiste Reginald ដែល​ជា​អ្នកគ្រប់គ្រង​ជំរំ​ជនភៀសខ្លួន​និយាយ​ថា ភាគច្រើន​នៃ​ជនភៀសខ្លួន​បាន​មក​ទីនេះ​ចាប់​តាំង​ពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ​មក​ម្ល៉េះ ហើយ​ពួកគេ​បាន​ចាកចោល​លំនៅស្ថាន​ចាប់តាំងពី​ខែមករា​មកម្ល៉េះ ដោយ​សារតែ​សង្គ្រាម​របស់​ក្រុម​ជន​អន្ធពាល ដែល​បាន​ផ្ទុះឡើង​នៅក្នុង​សង្កាត់ Croix-des-Bouquets ។

​អ្នកស្រី Elie Roselene ដែលជា​ជនភៀសខ្លួន​មួយរូប​និយាយថា ខ្ញុំ​ត្រូវតែ​ចាក​ចេញពីផ្ទះ​របស់ខ្ញុំ ដោយ​សារតែ​ក្រុម​ជន​អន្ធពាល​ទាំងនេះ ផ្ទះ​របស់ខ្ញុំ​ត្រូវបាន​ពួកគេ​ដុត​កម្ទេចចោល ហើយ​ខ្ញុំ​មិនអាច​ស្រោចស្រង់​អ្វី​បាន​ទាំងអស់។ ខ្ញុំ​ត្រូវតែ​ចាកចេញ​ជាមួយ​កូនៗ​របស់ខ្ញុំ។ ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក RNDDH បាន​ប៉ាន់ប្រមាណ​ថា ក្រុម​ជន​អន្ធពាល​ដែល​មិនមែនជា​កងកម្លាំង​សន្តិសុខ​រដ្ឋ បច្ចុប្បន្ន​បាន​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​រដ្ឋធានី Port-au-Prince និង​តំបន់​ជាង​ពាក់កណ្តាល​នៅក្នុង​ប្រទេស​ហៃ​ទី ។

​អង្គការសហប្រជាជាតិ​(U.N) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាងហោច ១៦​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ហៃ​ទី បាន​ជម្លៀស​ខ្លួន​ដោយសារតែ​វិបត្តិ​ជន​អន្ធពាល​ប្រដាប់អាវុធ ហើយ​មនុស្ស ៥៣០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ឆ្នាំនេះ ។

​ការិយាល័យ U.N​ និយាយ​ថា មនុស្ស​យ៉ាង​ហោច ២០៨​នាក់​បាន​ស្លាប់ អំឡុង​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រយៈពេល ២​សប្តាហ៍​កាលពីដើម​ខែមីនា ក្នុងនោះ​ក្រុម​បាញ់កាំភ្លើង​ស៊ី​ប​បាន​បាញ់សម្លាប់​មនុស្ស​យ៉ាង​អនាធិបតេយ្យ​នៅតាម​ផ្ទះ ឬ​តាមផ្លូវ។ ដោយឡែក អំពើហិង្សា​ផ្លូវភេទ​ទ្រង់ទ្រាយ​ធំ​បាន​កើត​មាន​លើ​ស្ត្រី និង​ក្មេងស្រី​ផងដែរ ដោយ​ពួកគេ​ធ្វើបាប និង​ចាប់​ជម្រិត​ទារប្រាក់​ពី​គ្រួសារ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        220
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm