បាល់ទាត់៖ ក្លិបបាល់ទាត់អេស្ប៉ាញ Sevilla បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការរបស់ខ្លួនលោក Jorge Sampaoli ហើយក្រោយក្រុមធ្លាក់ដល់ក្បែរតំបន់គ្រោះថ្នាក់។ អតីតអ្នកចាត់ការក្រុមជម្រើសជាតិស៊ីលី និងអាហ្សង់ទីនវ័យ ៦៣ឆ្នាំរូបនេះទើបតែត្រលប់មកកាន់តំណែងនៅ Sevilla សាជាថ្មីកាលពីតុលាប៉ុណ្ណោះ។
Sevilla បានរងបរាជ័យ ៥ ក្នុងចំណោម ៧ប្រកួតចុងក្រោយរបស់ខ្លួនធ្លាក់ដល់លេខ ១៤ នៅ La Liga។ យ៉ាងណាក្តីពួកគេបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ Europa League ដែលនឹងត្រូវជួបជាមួយបិសាចក្រហម Manchester United។ ប្រកួតចុងក្រោយក្នុងតំណែងរបស់លោក Jorge Sampoali គឺចាញ់ក្រុមបាតតារាង Getafe។ ប្រកួតបន្ទាប់របស់ Sevilla គឹត្រូវជួបជាមួយក្រុមលេខ ១៥ Cadiz នៅថ្ងៃទី១ ខែមេសាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ