អាមេរិក៖ ថ្នាក់រៀនសម្រាប់សិស្សជិតកន្លះលាននាក់បានបិទទ្វារ នៅទូទាំងទីក្រុងឡូសអានជឺឡេស សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ក្រោយក្រុមគ្រូបង្រៀនធ្វើកូដកម្មរយៈពេល ៣ថ្ងៃ ដោយមានការគាំទ្រពីក្រុមសហជីពគ្រូបង្រៀនដែលបដិសេធពុំព្រមចូលធ្វើការ។

សមាជិកសហជីពសេវាកម្មនិយោជិកអន្តរជាតិ Local 99 ដែលតំណាងឲ្យអ្នកបើករថយន្តសាលា អ្នកថែទាំ បុគ្គលិកហាងកាហ្វេ និងគ្រូបន្ទុកថ្នាក់រៀនបានឈរជាជួរ និងដង្ហែក្បួននៅក្រៅអគារសាលារៀននៅទូទាំងសង្កាត់សាលារដ្ឋ Los Angeles Unified School District(LAUSD) ដើម្បីទាមទារដំឡើងប្រាក់បៀវត្សរ៍ខ្ពស់ជាងនេះ និងទំហំថ្នាក់រៀនតូចជាងមុន។ លោក Findley Bunting ដែលជាគ្រូបង្រៀននៅវិទ្យាល័យ Lincoln និយាយថា ក្នុងនាមជាគ្រូបង្រៀន ពួកយើងចំណាយពេលច្រើនជាមួយបុគ្គលិកបណ្ដែត។ ពួកគេអស្ចារ្យខ្លាំងណាស់ ពួកគេប្រឹងប្រែងធ្វើការខ្លាំងណាស់ ហើយពួកគេអត់ឃ្លានទៀតផង។ ពួកគេមិនទទួលបានប្រាក់បៀវត្សរ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ការចរចាចំណាយពេល ១ឆ្នាំ ប៉ុន្តែមិនទៅមុខទាល់តែសោះ។ វាគឺជារឿងរបស់សង្កាត់សលារដ្ឋ LAUSD។ ពួកគេមិនអាចចាប់ផ្តើមធ្វើការបានទៀតទេ ហើយការចរចាត្រូវតែសម្រេចឲ្យបាន។ ខណៈពេលនោះដែរ នាយកសង្កាត់សាលារដ្ឋធំបំផុតទី ២នៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថា បុគ្គលិកបណ្តែតពុំបានបើកប្រាក់បៀវត្សរ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកនិយាយថា លោកបានប្តេជ្ញាចិត្តដើម្បីឈានដល់កិច្ចព្រមព្រៀង។ កូដកម្មដែលគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចាប់ផ្តើមក្រោយពេលបរាជ័យកិច្ចចរចាចុងក្រោយកាលពីថ្ងៃចន្ទ បង្ខំឲ្យគ្រូបង្រៀនលុបចោលការបង្រៀនសិស្ស ៤២ម៉ឺននាក់៕
អត្ថបទ៖ សារ៉ាត់