ទួលព័ទ្ធតាឡីបឹងស្នេហ៍ ជម្រកនៃបក្សីរាប់ម៉ឺនក្បាល នឹងត្រូវប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ

2023/03/22 09:17:26 pm        500

ព្រៃវែង៖ បច្ចុប្បន្នតំបន់រមណីយដ្ឋានទួលព័ទ្ធតាឡីបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង កំពុងមាន​សត្វបក្សី​រស់នៅជាច្រើនប្រភេទ ដែលមានប្រមាណ ២០ម៉ឺនក្បាល និងកំពុងដើរតួនាទីជាតំបន់​ទេសចរណ៍​ដ៏ទាក់ទាញ របស់ខេត្ត ហើយក៏មានការចាប់​អារម្មណ៍​ពីវិស័យឯកជន ដោយគ្រោង​នឹង​បង្កើតទៅជារមណីយដ្ឋានធម្មជាតិ ។

ក្នុង​សន្និសីទសារព័ត៌មានស្តីពី​ភាពជោគជ័យ រយៈពេល៥ឆ្នាំ​ របស់រដ្ឋបាលខេត្តព្រៃវែង ​នៅថ្ងៃទី ២២ ខែមីនានេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ​មានប្រសាសន៍ថា ​ក្រោយពីរដ្ឋបាលខេត្ត បាន​សហការជាមួយអន្តរក្រសួង ដឹកនាំដោយក្រសួងបរិស្ថាន គឺ​បានបង្កើតតំបន់ប្រើប្រាស់​ច្រើន​យ៉ាង ទួលព័ទ្ធតាឡីបឹងស្នេហ៍ ​ដែលមានទំហំចំនួនជាង ៣៥០០ហិកតា តាមរយៈ​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល ​ហើយរមណីយដ្ឋាននេះ​ ត្រូវបានកែលម្អ ​ផ្សព្វផ្សាយដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ​ចូលទស្សនា ​បានច្រើនកុះករ ។

ឯកឧត្តម បានបន្តថា បច្ចុប្បន្ន រមណីយដ្ឋាន​ទួលព័ទ្ធតាឡីបឹងស្នេហ៍​ មានសត្វបក្សី ចំនួន៤៩ ប្រភេទ កំពុងរស់នៅ​ ដែលមានប្រមាណពី១៥ ទៅ២០ម៉ឺនក្បាល​ ដោយ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ បឹងស្នេហ៍នេះ ​ជាប្រភពដ៏សំខាន់ ពុំចេះរីងស្ងួត​គ្រប់រដូវ ​និងមានភាពទាក់ទាញយ៉ាងខ្លាំង​ដល់​ការវិនិយោគ ផ្នែកវិស័យទេសចរណ៍ ដោយមានបណ្ដាក្រុមហ៊ុនមួយចំនួនកំពុងសិក្សា ដើម្បី​បង្កើតជាតំបន់ទេសចរណ៍ ធម្មជាតិ ​ដែលរដ្ឋបាលខេត្តកំពុងពិនិត្យសិក្សាលើគម្រោងទាំងនោះ ។

ឯកឧត្តម ​បានឱ្យដឹងដែរថា ខេត្តព្រៃវែង ​មានរមណីយដ្ឋានប្រវត្តិសាស្ត្រ ចំនួន១កន្លែង​ គឺ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រនគរភ្នំ ស្ថិតក្នុងស្រុកបាភ្នំ, ក្រៅពីរមណីយដ្ឋានធម្មជាតិ ទួលព័ទ្ធតាឡី​បឹងស្នេហ៍ មានរមណីយដ្ឋាន​ធម្មជាតិ ចំនួន២ទៀត ​គឺរមណីយដ្ឋានស្ទឹងចារ នៅក្នុងស្រុកកំចាយមារ និងរមណីយដ្ឋានដីដុះ នៅក្នុងស្រុកពាមជរ ។ ​ក្រៅពីនេះ មានរមណីយដ្ឋានវប្បធម៌​ ចំនួន៣កន្លែង គឺ​រមណីដ្ឋានទួលបារាយ អណ្ដែត ​ទួលអស់លោកប្រធាតុ ក្នុងក្រុងព្រៃវែង និងរមណីយដ្ឋាន​ប្រាសាទ​ព្រៃដើមស្រុក​ ក្នុងស្រុងស៊ីធរ កណ្ដាល ។

ឯកឧត្តម ជា សុមេធី ​បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំនេះ ខេត្តព្រៃវែង ​ទទួលបានភ្ញៀវទេសចរ ជិត​២លាននាក់​ ក្នុងនោះមានភ្ញៀវអន្តរជាតិ​ ចំនួនជាង​១៤ម៉ឺននាក់ ទៅទស្សនាកម្សាន្ត​តាមតំបន់រមណីយដ្ឋាននានា ៕អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm