ប្រណាំងកង់៖ កីឡាករអាហ្វ្រិកខាងត្បូង Matthew Beers និងដៃគូអាមេរិក Christopher Blevins បានប្រជែងឈ្នះដំណាក់កាលទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ Cape Epic Race ដើម្បីឡើងមកនាំមុខរួម។
ដំណាក់កាលទី១ ដែលមានចម្ងាយផ្លូវ ១១៦គីឡូម៉ែត្រ ប្រណាំងព័ទ្ធជុំវិញទីក្រុង Hermanus កីឡាកររបស់ក្រុម Toyota-Specialized-NinetyOne បានមកដល់ទីព្រ័ត្រមុនគេ នៅពីមុខកីឡាកររបស់ក្រុម SCOTT-SRAM MTB ដែលរួមមានដៃគូកីឡាករស្វីស Nino Schurter និង Andri Frischknecht ដែលជាអ្នកនាំមុខគេកាលពីដំណាក់កាលដំបូង។ កីឡាករអាល្លឺម៉ង់ Georg Egger និង Lukas Baum មកដល់ទីលំដាប់ទី៣។
ងាកមកការប្រកួតផ្នែកនារីវិញ កីឡាការិនី Kim Le Court មកពី Mauritius និងដៃគូ Vera Looser មកពី Namibia គឺជាអ្នកឈ្នះក្នុងដំណាក់កាលទី២ នេះ។ សំរាប់ដំណាក់កាលទី៣ ថ្ងៃពុធនេះមានចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ