ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរស២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើស ទី១ បទញុះញង់ និងទី២ ពីបទប្រមាថលើអង្គព្រះមហាក្សត្រ។
