វាយកូនបាល់៖ កីឡាករអេស្ប៉ាញ Rafael Nadal បានខ្ទាតចេញពីចំណាត់ថ្នាក់ Top10 ពិភពលោកជាលើកដំបូងតាំងពីឆ្នាំ២០០៥ បន្ទាប់ពីអវត្តមានពីការប្រកួតនៅក្របខណ្ឌ ATP Masters 1000 នៅ Indian Wells។

Nadal បានបង្ខំចិត្តដកខ្លួនពីការប្រកួតនៅរដ្ឋ California ដែលខ្លួនធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំមុន ដោយសារបន្តថែខ្លួនក្រោយជាពីរបួសត្រគាកដែលបណ្តាលឱ្យបរាជ័យការប្រកួតត្រឹមជុំទី២ នៅ Grand Slam, Australian Open កាលពីខែមករា។ ដោយមិនបានចូលលេងនៅកម្មវិធី Indian Wells រឺស្មើនឹងការខាតបង់ ៦០០ពិន្ទុនៅតារាង ATP World Ranking នោះ ធ្វើឱ្យ Nadal ធ្លាក់អស់ ៤ចំណាត់ថ្នាក់ពីលេខ ៩ ដល់លេខ ១៣ ពិភពលោក បញ្ចប់ការរក្សាខ្លួនក្នុងលំដាប់ Top10 រយៈពេល ៩១២សប្តាហ៍ ពោលគឺតាំងពីពេលកីឡាករលេខ ២ ពិភពលោកបច្ចុប្បន្នសញ្ជាតិអេស្ប៉ាញ Carlos Alcaraz មានវ័យមិនដល់ពីរឆ្នាំស្រួលបួលផង។
យ៉ាងណាក្តីគេមិនរំពឹងថា Nadal នៅក្រៅលំដាប់ Top10 យូរពេកឡើយ ខណៈដែលព្រឹត្តិការណ៍ Monte Carlo ខិតជិតចូលមកដល់ជាកម្មវិធីដែល Nadal ទទួលបានជោគជ័យបំផុតក្នុងអាជីពនៅលើទីលានដីក្រហម ក៏ដូចជា Grand Slam, French Open នៅពេលខាងមុខផងដែរ៕
អត្ថបទ៖នាង សុភាវុធ