កម្ពុជា-កូរ៉េ ចុះហត្ថលេខាក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា

2023/03/22 10:22:49 pm        109

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អំពី​ផែនការ​អនុវត្ត​គម្រោង​លើក​កម្ពស់​សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និង​សុខភាព​ការងារ​នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ រវាងឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក LEE Jaewang ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និង​សុខភាព​ការងារកូរ៉េ។

ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹង​នៅ​ក្រោយ​ចប់ពិធី​ចុះហត្ថលេខា កាល​រសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២៣​នេះ​ថា ​នេះ​ជា​ការ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង អនុវត្ត​គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់​ក្រសួងការងារ ក្នុងការរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ មួយវិញ​ទៀត​ជួយ​ដល់​វិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារផងដែរ​​ ដែល​គម្រោង​ខាងលើនេះមានរយៈពេល ៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ។ ឯកឧត្តមបានឱ្យដឹងទៀតថា ស្រប​ពេល​ដែល​កម្ពុជា មាន​ការ​អភិវឌ្ឍ​រីកចម្រើនលើគ្រប់វិស័យ ជាពិសេស​វិស័យ​ការងារ​កំពុង​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​នោះ ​ឱកាស​នៃ​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ​ក៏​អាច​នឹង​មានខ្ពស់ ដែល​ចាំ​បាច់​ត្រូវ​មាន​វិធានការ​ក្នុង​ការ​បង្ការ ហើយ​វិធានការទាំងនេះផ្ដោតលើគោលនយោបាយ បទដ្ឋានគតិយុត្តិ ដែល​ត្រូវរៀបចំឲ្យ​មាន​ច្បាប់​ស្ដីពីសុវត្ថិភាព​និង​សុខភាពការងារ ដើម្បីការពារកម្មករនិយោជិករបស់យើង។

តាមរយៈជំនួយក្នុងការអនុវត្តគម្រោងនេះ មានថវិកាប្រមាណជាង ២លានដុល្លារអាមេរិក សម្រាប់​បំពាក់ និង​ធ្វើការរៀបចំទៅជាវិទ្យាស្ថានដ៏ល្អមួយ ហើយភាគីកូរ៉េក៏បានឲ្យមន្ត្រី នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ​ផ្នែកអនុបណ្ឌិត ទៅបន្តការសិក្សារយៈពេលពីរឆ្នាំ នៅប្រទេសកូរ៉េ ដើម្បីពួក​គេ​ត្រឡប់​មក​ជួយ​ការងារក្នុងវិស័យការងារ និង​បណ្ដុះបណ្ដាល។

ឯកឧត្តម ឡេង តុង លើកឡើងបន្តថា កន្លង​មកយើងបាន​បណ្ដុះបណ្ដាលរយៈពេលខ្លី​ដល់​មន្ត្រី​របស់​យើង​ឲ្យ​ទៅ​ជា​គ្រូពេទ្យ នៅតាមរោងចក្រសហគ្រាស ជួយដល់ការរួមចំណែក លើការ​ការពារសុវត្ថិភាព។​ក្រៅពីនេះ ភាគីកូរ៉េ​ក៏បានអញ្ជើញមន្ត្រីទៅរៀននៅប្រទេសកូរ៉េ ហើយក៏​បាន​បញ្ជូនមន្ត្រីរបស់គេ មកបង្រៀនដល់កម្ពុជា សម្រាប់​ការ​បណ្ដុះបណ្ដាលនេះ គិតមកដល់ពេលនេះ មាន​មន្ត្រីថ្នាក់អនុបណ្ឌិតចំនួន ៦នាក់ បានទៅរៀននៅកូរ៉េ និងមានជិត ១០០នាក់ទៀត ទទួលបាន​ការបណ្ដុះបណ្ដាលរយៈពេលខ្លីនៅក្នុងប្រទេស។

នាឱកាសនោះ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ​នូវការពេញចិត្ត ចំពោះការផ្ដល់នូវជំនួយផ្នែកសុវត្ថិភាព និងសុខភាពការងារ​របស់​ប្រទេស​កូរ៉េមក​ដល់​កម្ពុជា។ ឯកឧត្តម ចាត់ទុកថា នេះគឺជាការជ្រោមជ្រែងដ៏សំខាន់​មួយក្នុងការ​ទប់ស្កាត់អត្រា​គ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏ដូចជា​ផ្ដល់នូវ​ចំណេះជំនាញ​ដល់កម្មករ​ឲ្យមាន​ការ​ការពារ​ទុក​ជាមុន ក្នុងពេលបំពេញការងារ​នៅតាមរោងចក្រ​សហគ្រាស​ផងដែរ។ ឯកឧត្តម បានបន្ត​ថា ប្រទេសកូរ៉េ គឺជាប្រទេសដែលជួយកម្ពុជាលើការអភិវឌ្ឍផ្នែកសុវត្ថិភាព និង​សុខភាព​ការងារ​​ច្រើន​ជាងគេ ទាំងធនធានមនុស្ស និងបច្ចេកទេស។

ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឱ្យមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាព​ការងារកូរ៉េ បន្តជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញបន្ថែមទៀត ដើម្បីឲ្យការងារ​សុវត្ថិភាពនិងសុខភាព​ការងារកាន់​តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕ អត្ថបទ ៖ បូរ៉ាវី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm