កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលប្រយោជន៍ គិតជាទឹកប្រាក់ប្រមាណ ៣១លានដុល្លារ

2023/03/22 10:49:08 pm        602

ភ្នំពេញ ៖ តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាបាន​ទទួល​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​គម្រោង​ចំនួន៨០ ក្រោម​មូលនិធិ​ពិសេស​មេគង្គ-ឡានឆាង ដែល​មាន​ទឹក​ប្រាក់​ប្រមាណ៣១លានដុល្លារអាមេរិក។ នេះតាមការឲ្យដឹងរបស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្នុង​ឱកាសអបអរសាទរ “ទិវាសប្តាហ៍នៃ​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” នៅរសៀលថ្ងៃ២២ ខែមីនានេះ​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានលើកឡើងថា វិសាលភាពនៃសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺ​មាន​ភាពចម្រុះ និងគ្របដណ្តប់​លើវិស័យ​អាទិភាព​ជាច្រើនរាប់ចាប់តាំងពីវិស័យអភិវឌ្ឍន៍ជនបទ ការ​កាត់​បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការ​អភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុង​ចំណោម​វិស័យ​អាទិភាព​ដទៃទៀត។

ទាក់ទិនទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ក្រសួងការងារ បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ បង្ហាញឱ្យឃើញច្បាស់នូវសមិទ្ធិផល និងកិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​មេគង្គ-ឡានឆាង សម្រាប់ប្រជាជន​នៅ​ក្នុងតំបន់នេះ ដើម្បីបន្តទទួលបានអត្ថប្រយោជន៍សង្គម-សេដ្ឋកិច្ច ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ជាមួយ​នឹង​ឥទ្ធិពល​វិជ្ជមាន​ជា​ច្រើន​នៅ​តែ​បន្តរាប់​ទសវត្សរ៍ខាងមុខ។ ទិវាមួយនេះ ដើរតួជានិមិត្តសញ្ញា និង​ស្មារតីនៃ​ភាព​ជោគជ័យ​​​ដ៏អស្ចារ្យ​នៃកិច្ចសហការដ៏រឹងមាំរបស់យើងក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និង​បង្ហាញពីស្មារតីពិត នៃកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ មិនកំណត់ត្រឹមតែវិស័យវប្បធម៌ និងមិត្តភាព​ប្រពៃណី​ប៉ុណ្ណោះ​ទេ ក្នុងគោលបំណងដើម្បីជំរុញសមាហរណកម្មអនុតំបន់ ក៏ដូចសម្រេចឱ្យបាននូវចក្ខុវិស័យ​របស់​មេដឹកនាំ​របស់យើង ក្នុងការកសាង​សហគមន៍​នៃ​អនាគត​រួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាពក្នុងចំណោម​ប្រទេស​មេគង្គ-ឡានឆាង ដូចដែល​បាន​ចែង​នៅក្នុងសេចក្តីប្រកាសសាន់យ៉ាឆ្នាំ២០១៦។

សូមបញ្ជាក់ថា ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ រៀបចំឡើងនៅ​រាជធានីភ្នំពេញ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាពរបស់ ឯកឧត្ដម​បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន​ជាតិ​មេគង្គ-ឡានឆាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងការបរទេស តំណាងស្ថានទូត នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង សមាជិកលេខាធិការដ្ឋានជាតិមេគង្គ-ឡានឆាង តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមទាំង​សាស្ត្រាចារ្យ និងនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យ សរុបចំនួនប្រមាណ ២៥០រូប​ ចំពោះប្រទេស​មេគង្គ-ឡានឆាង រួមមាន៖កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម៕ អត្ថបទ ៖ បូរ៉ាវី



អត្ថបទដែលទាក់ទង

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
2026/08/18 06:40:44 pm        209
អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧»​ និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
2026/08/18 06:31:15 pm        138
គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
2026/08/18 05:15:48 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm