ករណី​ស្លាប់​ដោយសារជំងឺ​ COVID-19​ នៅប្រទេស​ប្រេ​ស៊ី​ល​កើន​ឡើង​ជាង ៤០​ម៉ឺន​នាក់

2021/04/30 07:19:54 pm        224

​ប្រេ​ស៊ី​ល​៖ ក្រុម​គ្រួសារ​សាច់ញាតិ​អ្នក​ស្លាប់ បន្ត​មក​ដល់​ទី​ស្មសាន ​Vila Formosa​ ស្ថិត​ក្នុង​ទីក្រុង​សៅប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​លកាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បញ្ចុះ​សព​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ខណៈ​ពេល​ដែល​ប្រទេស​មួយ​នេះក្លាយ​ជា​ប្រទេស​ទី​២ ​នៅ​លើ​ពិភពលោកមាន​ករណី​ស្លាប់​ជាង ៤០​ម៉ឺន​នាក់​។​

​នៅ​ក្នុង​ខែ​មេសា​នេះ មនុស្ស ​១​ម៉ឺន​នាក់បាន​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 ដែល​ជា​ខែ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត ហើយ​ក្រុម​អ្នក​ជំនាញ​សុខភាពបាន​ធ្វើ​ការ​ព្រមាន​ថា អាច​នឹង​មាន​ថ្ងៃ​ដ៏​សោកសៅ​ជាង​នេះ​ទៀត ពេល​ដែល​អឌ្ឍគោល​ខាងត្បូងចូល​ដល់​រដូវ​ត្រជាក់។​ ក្រសួងសុ​ខា​ភិបាល​ប្រេ​ស៊ី​លបាន​រាយការណ៍​ ករណី​ស្លាប់​ជាង ៤​ពាន់​នាក់ក្នុង​រយៈពេល ​១​ថ្ងៃកាលពីដើម​ខែ​មេសា ក្រៅពី​ពេល​នោះ​មនុស្ស ៣.១០០​នាក់បាន​ស្លាប់​ក្នុង​រយៈពេល ​១​ថ្ងៃ។ ​តួលេខ​ស្លាប់​មនុស្ស​បាន​ធ្លាក់​ចុះ​បន្តិច​វិញ ​មក​នៅ​តិច​ជាង ២.៤០០​នាក់​ក្នុង​ ១​ថ្ងៃ​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ។​ ក្រុម​អ្នក​ជំនាញ​សុខភាព​ក្នុងស្រុក បាន​ស្វាគមន៍​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង និង​ករណី​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ការកាត់បន្ថយ​សំពាធ​លើ​ប្រព័ន្ធ​សុខភាព បាន​កើតមានឡើង​។​

​កំណត់ហេតុ​សុខភាព​បង្ហាញ​ថា មនុស្ស​ជាង ១២.៨​លាន​នាក់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ទាំង​ ២​ដូ​សដែល​ស្មើនឹង ​៦% ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​របស់​ប្រេ​ស៊ី​ល។​ លោក​ប្រធានាធិបតី ជៃ បូ​សូ​ណា​រ៉ូ ដែល​បច្ចុប្បន្ន​រង​ការស៊ើបអង្កេត​ ដោយ​ក្រុម​សង្កេត​ការ​ព្រឹទ្ធសភាសម្រាប់​ការ​ដោះ​ស្រាយ​វិបត្តិ​ជំងឺ COVID-19 ​នោះ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​នឹង​ក្លាយ​ជា​មនុស្ស​ចុង​ក្រោយ​គេ​ទទួល​ការ​ចាក់​វ៉ាក់សាំង ស្រប​ពេល​ដែល​លោក​បាន​វាយប្រហារ​​លើ​អភិបាលក្រុង និង​អភិបាល​រដ្ឋ​ដែល​ពង្រឹង​ការ​រឹតត្បិត ​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm