
ព្រះសីហនុ៖ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីការបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រ ការចូលសំចតនេះនឹងជាឱកាសមួយក្នុងការរិតចំណងមិត្តភាព រវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។
ការចូលសំចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជាធ្វើឡើង កាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។
ដូច្នេះ ទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀត នៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាផ្ដល់ដល់ទូរទស្សន៍ BTV នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣នេះ។




