ភ្នំពេញ៖ បុរសម្នាក់ ដែលមានផ្ទះនៅអមសងខាងប្រឡាយ បើករថយន្ដរេចង្កូតធ្លាក់ចូលប្រឡាយ ក្រឡាប់រថយន្ត តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជ ធានីភ្នំពេញ។



