ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តសៀមរាប​បញ្ចប់​ដោយ​ជោគជ័យ​

2023/03/23 04:57:17 pm        35

សៀមរាប​៖ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តប្រចាំឆ្នាំ​សិក្សា​២០២២-២០២៣ ផ្នែក​សិស្ស​មធ្យមសិក្សា​លើ​ប្រភេទ​កីឡា​ចំនួន ​៦​ប្រភេទបុរស​-​នារីត្រូវបាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​២២ ​ខែមីនា ​ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​បានចាប់ផ្តើម​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​មួយ​សប្ដាហ៍​កន្លងមក។​

​លោក ជូន សុខ​វ៉ាន់ឌី ប្រធានការិយាល័យ​កីឡា និង​ជា​គណៈកម្មការ​អ​និ​ន្ត្រៃ​យ៍​រៀបចំ​ការប្រកួត នៃ​មន្ទីរអប់រំ​យុវជន និង​កីឡាខេត្តសៀមរាបលើកឡើងថា ការប្រកួត​បានដំណើរ​ការ​យ៉ាង​រលូន​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ​ខែមីនារហូតដល់​ថ្ងៃ​បញ្ចប់​នា​ថ្ងៃទី​២២ ​ខែមីនា ​ឆ្នាំ​២០២៣។ ​លោក​បន្ដថា ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​សិក្សា​២០២២-២០២៣ មាន​ចំនួន​ ១២​ក្រុង​-​ស្រុក គ្រឹះស្ថាន​មធ្យម​ក្រោម​ឱវាទ​ចំនួន​៣ និង​គ្រឹះស្ថាន​មធ្យម​ឯកជន​ចំនួន​៧​ផងដែរ​។ ​លោក​បន្ដថា ប្រភេទ​កីឡា​មាន​ចំនួន ​៦​ប្រភេទរួមមានប្រភេទ​កីឡាបាល់ទាត់ផ្នែក​បុរស នារី ប្រភេទ​កីឡាបាល់ទះ បុរស​នារី ប្រភេទ​កីឡាបាល់បោះ បុរស​នារី ប្រភេទ​កីឡាអត្តពលកម្ម​បុរស​-​នារី ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់ ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ដែលមាន​កីឡាករ កីឡា​រិ​នី​ចូល​រូ​ម​ចំនួន ​១២៦៤​នាក់​។ ​លោក​បន្ថែមថា ឆ្លងតាម​ការប្រកួត​យ៉ាងសកម្ម និង​ស្វិតស្វាញ​នៅលើ​ទីលាន​ប្រកួតទាំង ៦​ប្រភេទ​កីឡា​អស់​រយៈពេល​ចំនួន​ ៧​ថ្ងៃបានកត់សម្គាល់​ឃើញ​ថា​ក្រុម​នីមួយៗមាន​បច្ចេកទេស និង​ទេពកោសល្យ​របស់ខ្លួន ដែល​បាន​ចូលរួម​ប្រកួត​ប្រកបដោយ​ទឹកចិត្ត​ក្លៀវក្លា ដោយ​ឈរលើ​ស្មារតី គោរព​វិន័យ បទ​បញ្ហា​បច្ចេកទេស និង​ចេះ​ស្រឡាញ់​យោគយល់ អធ្យាស្រ័យ​គ្នា ហើយ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​នូវ​ចំណង​សាមគ្គីភាព ភាតរភាព ដែលជា​គំរូ​មួយ​ដ៍​ល្អ​សម្រាប់​អនាគត​ប្រទេសជាតិ​យើង។​

​លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប លោក​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ការរៀបចំ​ការប្រកួត​ដ៍​ស្វិត​ស្វា​ញ​នាពេលនេះ​។ ​លោក​បន្ដថា ការលេង​កីឡាគឺមាន​សារៈប្រយោជន៍​សម្រាប់​មនុ​ស្ស​គ្រប់​វ័យ ក្នុងការ​ទទួលបាន​នូវ​សុខ​ភាពល្អ​ទាំង​ផ្លូវ កាយ​ផ្លូវចិត្ត និង​ជួយ​ឱ្យ​ជៀស​ផុតពី​ភាព​អសកម្ម​ផ្សេងៗ​ក្នុងសង្គម​។ មិនតែប៉ុណ្ណោះ​កីឡា​បានរួម​ចំណែក​កសាង​ធនធានមនុស្ស និង​អភិវឌ្ឍ​សង្គមជាតិ​ឱ្យ​សមស្រប​ទៅតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុងការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣​ នាពេល​មុខ ដូចនេះការលើកស្ទួយ​វិស័យ​កីឡា​គឺជា​រឿង​ចាំបាច់ ព្រោះថា វិស័យ​អប់រំ​កាយ និង​កីឡា ជា​សមាសភាពមួយ​មិនអាច​ខ្វះ​បាន​ក្នុងចំណោម​សមាសភាគ​ទាំង​ប្រាំ​នៃ​វិស័យ​អប់រំ សំដៅ​កសាង​កាយ​សប្ប​ទា​រឹងមាំ មាន​សុខ​ភាពល្អ បង្កើតចំណងមិត្តភាព ភាត​រភាព ឱ្យមាន​និរន្តរភាព​។ ​លោក​បន្ថែមថា កីឡា​សិស្ស​មធ្យមសិក្សា​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត ដោយ​ឈរលើ​គោល​ការណ៍បទបញ្ជា​នៃ​ការប្រកួត​កីឡា​បានល្អ​ត្រឹមត្រូវ​ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្រលាញ់​កីឡា​ពិតប្រាកដ ហើយ​បានទទួល​លទ្ធផល​បច្ចេក​ទេស​របស់ខ្លួន “​មិន​គិតតែ​ពី​ឈ្នះ - ចាញ់​ឡើយ“។ ​លោក​បាន​អំពាវនាវ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គ្រប់​ការិយាល័យ អប់រំ​យុវជន និង​កីឡានៃ​រដ្ឋបាល​ក្រុង​-​ស្រុក គ្រប់​គ្រឹះស្ថានសិក្សា​សា​ធាណៈ និង​ឯកជន​ទូទាំង​ខេត្ត ឱ្យចូល​រួម​បំផុសសកម្មភាព​កីឡា​ឱ្យបាន​ទូលំទូលាយ ជាពិសេសសកម្មភាព​អប់រំ​កាយ និង​កីឡានៅតាម​គ្រឹះស្ថាន​បឋមសិក្សា និង​មធ្យមសិក្សា​ដើម្បី​ជា​គោលដៅ​សម្រាប់មិត្តភាព សាមគ្គីភាព សុខុមាលភាព ទាំង​ផ្លូវកាយ - ផ្លូវ​បញ្ញា​ដល់​សិស្សានុសិស្ស និង​ប្រជាជន​កម្ពុជា​៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        402
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        489

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm