បាល់ទាត់៖ ខ្សែការពារក្រុមកាំភ្លើងធំ Arsenal កីឡាករជប៉ុន Takehiro Tomiyasu នឹងត្រូវសម្រាករហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់ជង្គង់រួចរាល់ នេះបើតាមការបញ្ជាក់របស់ក្លិបដែលកំពុងនាំមុខគេនៅ English Premier League។
ខ្សែការពារស្លាបស្តាំជប៉ុនរូបនេះត្រូវបានផ្លាស់ប្តូរចេញអំឡុងការប្រកួត Europa League វគ្គ ១៦ក្រុមចុងក្រោយនៅពេល Arsenal ចាញ់ Sporting Lisbon។ អ្នកចាត់ការ Mikel Arteta ក៏បានបង្ហាញក្តីបារម្ភផងដែរជុំវិញបញ្ហារបួសរបស់ Tomiyasu ដែលលោកគិតថានឹងប៉ះពាល់ដល់កាលវិភាគប្រកួតរបស់ Arsenal ដែលនៅសល់។ Arsenal បានធ្លាក់ចេញពី Europa League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយដោយបាល់ ១១ម៉ែត្រ តែពួកគេកំពុងនាំមុខគេនៅ Premier League នៅឡើយដោយនាំមុខដាច់ ៨ពិន្ទុពីក្រុមលេខ២ Manchester City។ Arsenal ក៏បាត់បង់ខ្សែការពារមួយរូបទៀតដែរគឺ William Saliba ដែលមានរបួសខ្នងក្នុងការប្រកួតទល់នឹង Sporting ផងដែរ៕
អត្ថបទ៖នាង សុភាវុធ