បាល់ទាត់៖ ក្រុមកំពុងនាំមុខគេនៅ Premier League កាំភ្លើងធំ Arsenal នឹងត្រូវជួបជាមួយក្រុមតារាចម្រុះនៃក្របខណ្ឌអាមេរិក Major League Soccer ដែលនឹងដឹកនាំដោយអតីតខ្សែប្រយុទ្ធ Manchester United, Wayne Rooney។
វានឹងជាការប្រកួតទី២ សម្រាប់ Arsenal ដែលត្រូវលេងទល់នឹងក្រុមតារាចម្រុះអាមេរិកដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានៅកីឡដ្ឋាន Audi របស់ក្រុម DC United នៅ Washington DC។ សម្រាប់ Wayne Rooney នឹងជាការបង្ហាញខ្លួនលើកទី៣ ដែលមានវត្តមាននៅការប្រកួត All Star បន្ទាប់ពីធ្លាប់ជាកីឡាករលេងទល់នឹង Atletico Madrid នៅឆ្នាំ២០១៩ និងជាសមាជិករបស់ Manchester United លេងទល់ All Star កាលពីឆ្នាំ២០១១៕
អត្ថបទ៖នាង សុភាវុធ