សម្តេចក្រឡាហោម ស ខេង បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានសកម្មបន្ថែមទៀត

2023/03/23 11:27:23 am        233

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ដល់​គ្រប់ អាជ្ញាធររាជធានី-ខេត្តវិស័យឯកជន​ និងប្រទេសជាមិត្តទាំងអស់រួមគ្នាបង្ការ និង​ទប់ស្កាត់​ការជួញដូរ​មនុស្សឱ្យបានសកម្មបន្ថែមទៀត ខណៈករណីនេះនៅតែមានបញ្ហានៅឡើយ បើទោះបីជារាជ​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ ​និង​បង្រ្កាបយ៉ាងណា​ក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយរបាយការណ៍ ​ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស ឆ្នាំ២០២២ ​និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ដែលពិធីនេះប្រារព្ធធ្វើឡើង​នៅវិទ្យា​ស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ​សម្តេចក្រឡាហោម ​ស ខេង បាន​លើក​ឡើងថា​ នាពេលបច្ចុប្បន្ន នេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ និង​សកម្មយ៉ាង​ខ្លាំង​ក្នុងការទប់ស្កាត់ បង្រ្កាបអំពើ ជួយដូរមនុស្ស​ ហើយយុទ្ធនាការនេះទទួលបាន​លទ្ធផល​ជាផ្លែផ្កា ក្នុង​រយៈពេលប៉ុន្មានខែចុងក្រោយនេះដោយធ្វើការឃាត់ខ្លួន​ជន​សង្ស័យ​បានជាច្រើននាក់ ប៉ុន្តែ​ឧក្រិដ្ឋជន​មួយចំនួនទៀតកំពុងគេចខ្លួន ដូច្នេះ ​ទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការសហការគ្នា ដើម្បី​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាមច្បាប់ ​ជាធរមាន។

សម្តេចក្រឡាហោម ​ស ខេង ​បានបញ្ជាក់ថា ការបង្រ្កាប ​និងទប់ស្កាត់​អំពើជួញដូរមនុស្សនេះ បើ​ពុំមានការជួយសហការគ្នាពីភាគីពាក់ព័ន្ធ ​បណ្តាក្រុមហ៊ុនឯកជនទេ​ គឺយើងនឹងមិនអាចទទួល​បាន​លទ្ធផលល្អ ប្រសើនោះទេ​ ដូច្នេះករណីនេះត្រូវតែខិតខំបន្ថែមទៀត ​ដើម្បីធ្វើយ៉ាងណាកុំឲ្យកម្ពុជា​មាន​ឈ្មោះជាប្រទេសត្រូវបានគេយក​ធ្វើ​ជា​ជម្រក​នៃការជួញដូរមនុស្ស។

បើតាមលោកជំទាវ ជូ ប៊ុនអេង ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ​បានឲ្យដឹងថា​ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ​សមត្ថកិច្ច ធ្វើការបង្ក្រាបអំពើ​អាជីវកម្មផ្លូវភេទចំនួន ​១៣០ករណី ឃាត់ខ្លួន​ជនសង្ស័យចំនួន ១៤៩នាក់ និង​សង្គ្រោះជនរងគ្រោះចំនួន ​២២៥នាក់។

ដោយឡែក ​ការដាក់ចេញនូវ ផែនការប្រតិបត្តិការបង្កើនការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ របស់​គ.ជ.ប.ជ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលដល់ត្រឹមថ្ងៃទី១០​ ខែ វិច្ឆិកា ឆ្នាំ ២០២២​ សមត្ថកិច្ច ​បានរកឃើញជនបរទេស ​៨៧១នាក់ មកពី ១២ប្រទេស ក្នុងនោះ ​មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណរកឃើញថា ពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ ៨០នាក់ទៀត ត្រូវបានកំណត់ថា ជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួន បញ្ចូនទៅតុលាការផងដែរ។ នេះបើតាមការ បញ្ជាក់ពីលោកជំទាវ ជូ ប៊ុនអេង៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា

2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm
​មនុស្ស ៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលអាហ្វហ្គានីស្ថាន
2024/05/19 02:40:36 pm
​FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am