អាមេរិក៖ ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានដំឡើងការប្រាក់ជាថ្មី ទោះមានក្ដីបារម្ភថា វិធានការនេះអាចបន្ថែមបន្ទុកពីលើភាពរង្គោះរង្គើផ្នែកហិរញ្ញវត្ថុដែលមានស្រាប់ ក្រោយការដួលរលំនៃធនាគារបន្តបន្ទាប់ក៏ដោយ។

ធនាគារកណ្ដាលនេះបានបង្កើនអត្រាការប្រាក់គោលរបស់ខ្លួនដល់រង្វង់ ០.២៥% ដោយហៅប្រព័ន្ធធនាគារនេះថា ធូរស្រាល និងជោគជ័យ។ ប៉ុន្តែធនាគារនេះក៏បានព្រមានផងដែរថា ភាពរំជើបរំជួលដោយសារតែការដួលរលំធនាគារ អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ធនាគារកណ្ដាលបាននឹងកំពុងបង្កើនការចំណាយលើប្រាក់កម្ចី ដើម្បីធ្វើឲ្យតម្លៃមានស្ថិរភាព។
ប៉ុន្តែការកើនឡើងខ្ពស់ខ្លាំងពេកក្នុងអត្រាការប្រាក់ចាប់តាំងពីឆ្នាំមុនមក បាននាំឲ្យប៉ះពាល់ដល់ប្រព័ន្ធធនាគារ។ គួររម្លឹកថា ធនាគារសហរដ្ឋអាមេរិកចំនួន ២ គឺធនាគារ Silicon Valley Bank និង Signature Bank បានដួលរលំនៅខែនេះ ជាផ្នែកមួយបណ្ដាលមកពីការដំឡើងអត្រាការប្រាក់ខ្ពស់ខ្លាំងពេក៕
អត្ថបទ៖ សុខមាន